• Singapore ធ្វើការដាក់ពង្រាយម៉ាស់តាមទូស្វ័យប្រវត្តិ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការទិញប្រើ

    ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ប្រជាជនសាំងហ្គាពួរអាចប្រមូលយកម៉ាស់ដែលអាចប្រើឡើងវិញបាន ដែលមានសមត្ថភាពច្រោះបាក់តេរីនៅកន្លែងដូចជា៖ ក្លឹបសហគមន៍ (CCs) និងទូស្វ័យប្រវត្តិនៅទូទាំងកោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា សមាគមប្រជាជន (PA) បាននិយាយថា ម៉ាស់នឹងមាននៅតាមបញ្ជរនៅគ្រប់ក្លឹបសហគមន៍ទាំង ១០៩ និងមណ្ឌលរបស់គណៈកម្មាធិការប្រជាជនទាំង ៦៦១ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច ហើយក្នុងសប្តាហ៍ដំបូងនៃការទទួលយកគឺពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា។ ប៉ុន្តែចាប់ពីថ្ងៃទី០២ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ម៉ាស់អាចរកបានតែពីទូស្វ័យប្រវត្តិប៉ុណ្ណោះ។

    អ្នកស្រុកដែលមានអត្តសញ្ញាណប័ណ្ណមានសុពលភាព រួមទាំងពលករតាមផ្ទះ ពលករចំណាកស្រុកដែលរស់នៅក្រៅអន្តេវាសិកដ្ឋាន និងនិស្សិតបរទេសអាចទទួលយកម្នាក់១ ហើយម៉ាស់ទាំងនេះក៏នឹងត្រូវចែកជូនដល់ពលករចំណាកស្រុកនៅក្នុងអន្តេវាសិកដ្ឋានផងដែរ។ ដើម្បីបងា្ករការប្រមូលផ្តុំគ្នាសមាគមប្រជាជន (PA) បានលើកទឹកចិត្តថា ក្នុងគ្រួសារមួយគួរតែមានសមាជិកម្នាក់ទៅទទួលយកម៉ាស់បានហើយ។ អ្នកដែលចង់បានម៉ាស់ត្រូវតែយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើត ឬប័ណ្ណដែលចេញដោយរដ្ឋាភិបាល។ អ្នកស្រុកអាចចូលទៅគេហទំព័រ MaskGoWhere ដើម្បីទទួលបានព័ត៌មានបន្ថែម រាប់បញ្ចូលទាំងម៉ាស់ដែលអាចរកបាននៅតាមទូស្វ័យប្រវត្តិ។ ព័ត៌មានលម្អិតក៏នឹងត្រូវផ្សាយលើផ្ទាំងជូនដំណឹងសហគមន៍ ផ្ទាំងបង្ហាញឌីជីថល ឬបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ