• ស្លាប់ទាំងអស់ ក្រោយយន្តហោះប៉ាគីស្ថានផ្ទុកមនុស្ស ១០៧នាក់ធ្លាក់នៅទីក្រុងការ៉ាជី

    (ការ៉ាជី)៖ ប្រភពពីសារព័ត៌មាន Sky News បានឲ្យដឹងនៅមុននេះបន្តិច នាយប់ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ថា គ្មាននរណាម្នាក់នៅរស់នោះឡើយ ក្រោយយន្តហោះរបស់ អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) មួយគ្រឿងប្រភេទ Airbus A320 ផ្ទុកមនុស្សសរុប ១០៧នាក់ (ក្នុងនោះអ្នកដំណើរ ៩៩នាក់ និងអ្នកបម្រើការងារ ០៨នាក់) បានធ្លាក់ លើតំបន់លំនៅឋាន របស់ប្រជាជន ស្ថិតក្នុងទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។

    ការបញ្ជាក់ខាងលើនេះ ត្រូវបានធ្វើឡើងដោយអភិបាលទីក្រុងការ៉ាជីផ្ទាល់តែម្តង ខណៈក្រុមសង្គ្រោះ និងទាហាន កំពុងតែស្ថិតនៅកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងប្រមូលកម្ទេចកម្ទីយន្តហោះ ក៏ដូចជាសាកសពជនរងគ្រោះ។ មិនទាន់មានការបញ្ជាក់ថា ប្រជាជននៅលើដីប៉ុន្មាននាក់អាចស្លាប់ ឬរបួស នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះឡើយ ព្រោះយន្តហោះបានធ្លាក់ចំទីប្រជុំជន។

    បន្ថែមពីខាងលើនេះ អ្នកនាំពាក្យអាកាសចរណ៍ PIA បានលើកឡើងថា នៅមុនពេលយន្តហោះធ្លាក់ គេបានលឺអាកាសយានិកនិយាយពាក្យជាចុងក្រោយថា «មានបញ្ហាបច្ចេកទេសហើយ»។ អាកាសចរណ៍ប៉ាគីស្ថានខាងលើនេះ ទើបតែត្រូវបានរដ្ឋាភិបាលអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញបានមួយថ្ងៃប៉ុណ្ណោះ ក្រោយធ្វើការផ្អាកអស់មួយរយៈ ដោយសារការរាតត្បាតជំងឺ COVID-19 ប៉ុន្តែបែរជួបគ្រោះថ្នាក់ ដ៏អកុសលបែបនេះទៅវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ