• ថៃ ត្រូវការប្រើពេល ៣ឆ្នាំ ដើម្បីធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចត្រលប់ទៅធម្មតាវិញប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ បន្ទាប់ពីមានជំងឺរាតត្បាត

    វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃ (TDRI) បាននិយាយថា ប្រទេសថៃទំនងជាចំណាយពេល ៣ឆ្នាំ ដើម្បីវិលត្រលប់ទៅរកស្ថានភាពសេដ្ឋកិច្ចធម្មតាវិញប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ បន្ទាប់ពីមានជំងឺរាតត្បាត។ ថ្លែងនៅក្នុងសិក្ខាសិលាដែលធ្វើឡើងដោយសភាពាណិជ្ជកម្មថៃ (TCC) លោក Somkiat Tangkitvanich ប្រធានអង្គការ TDRI បានមានប្រសាសន៍ថា វិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយការផ្ទុះឡើងនៃមេរោគនេះត្រូវបានគេរំពឹងថានឹងមានទំហំធំជាងវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៨។

    នាឱកាសនោះលោកបានលើកឡើងថា យើងមិនដឹងទេថា តើវិបត្តិនេះនឹងមានទំហំធំជាងវិបត្តិសេដ្ឋកិច្ចក្នុងទសវត្សឆ្នាំ១៩៣០ ឬ យ៉ាងណាទេ ។ ប៉ុន្តែទោះយ៉ាងណាក្តី TDRI រំពឹងថាវានឹងចំណាយពេលមួយឆ្នាំទៅ ១៨ ខែដើម្បីបង្កើតនិងចែកចាយវ៉ាក់សាំងហើយរហូតដល់ ៣ ឆ្នាំសម្រាប់សេដ្ឋកិច្ចថៃអាចនឹងវិលត្រឡប់ទៅរកកម្រិត ២០១៩ វិញ។ យោងតាមលោក Somkiat ប្រទេសថៃកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលដោយវិធានការចាក់សោរបានចាប់ផ្ដើមដកហូត ហើយអាជីវកម្មជាច្រើនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។

    ទោះជាយ៉ាងនេះក្ដី លោកបានទទូចថាវិធានការត្រួតពិនិត្យតឹងរឹងនៅតែត្រូវការជាចាំបាច់ដើម្បីទប់ស្កាត់រលកនៃការផ្ទុះឡើងជាលើកទី ២ ហើយវិស័យធុរកិច្ចចាំបាច់ត្រូវបង្កើតទម្លាប់អាជីវកម្មថ្មី ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសធុរកិច្ចដែលមានការផ្លាស់ប្តូរ។ ជាមួយគ្នានេះលោកបានព្រមានថាជំងឺរាតត្បាតនេះត្រូវបានគេរំពឹងថានឹងបង្កើនរបាំងពាណិជ្ជកម្មដោយលើកឡើង ពីការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាប្រទេសចិនបានជាប្រភពបង្កឲ្យមានរោគរាតត្បាត និងស្នើឱ្យមានការសងសឹករួមទាំងការលើកទឹកចិត្តដល់ប្រទេសដទៃទៀតឱ្យទាមទារសំណងពីប្រទេសចិន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ