• ព្យុះស៊ីក្លូន Amphan វាយប្រហារឥណ្ឌា និងបង់ក្លាដែស បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៩នាក់

    ព្យុះស៊ីក្លូនដ៏ខ្លាំងមួយដែលបានវាយប្រហារប្រទេសឥណ្ឌា និងបង់ក្លាដែស​តាំងពីម្សិលមិញ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៩ នាក់បានស្លាប់ ថ្វីបើព្យុះនេះចុះខ្សោយកម្លាំងវិញក៏ដោយ។ នៅមុនពេលព្យុះបានមកដល់ យ៉ាងហោចណាស់មានមនុស្សចំនួន ៦០ម៉ឺននាក់ នៅប្រទេសឥណ្ឌាបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈវីរុស COVID-19 បានធ្វើឱ្យការជម្លៀសមានការពិបាក។ អាជ្ញាធរអាកាសធាតុរបស់ប្រទេសឥណ្ឌានិយាយថា ព្យុះស៊ីក្លូន “Amphan” បានធ្វើឱ្យមានការបាក់ដីនៅរដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌាកាលពីយប់ថ្ងៃពុធ។ វាចុះខ្សោយនៅពេលវាធ្វើដំណើរឆ្ពោះទៅភាគខាងជើងឆ្លងកាត់ប្រទេសឥណ្ឌា និងបង់ក្លាដែស។

    នៅរដ្ឋ West Bengal មានមនុស្ស​ ៧២​នាក់ ត្រូវបានរាយការណ៍ថាស្លាប់ ហើយនៅបង់ក្លាដែសមានសេចក្តីរាយការណ៍ថា មនុស្ស ៧នាក់បានស្លាប់។ នៅប្រទេសឥណ្ឌាផ្ទះរាប់ពាន់ខ្នងបានដួលរលំ ហើយផ្លូវត្រូវបានរារាំងដោយដើមឈើដែលដួលរលំនៅតំបន់ខ្លះ។ អាជ្ញាធរមហន្តរាយនិយាយថា ពួកគេអាចចំណាយពេលច្រើនថ្ងៃដើម្បីដឹងពីទំហំនៃការខូចខាត។ រដ្ឋាភិបាលក្នុងតំបន់ក៏កំពុងខិតខំគ្រប់គ្រងចំនួនប្រជាជន ដែលកំពុងជ្រកកោន ហើយក៏កំពុងសម្លាប់មេរោគក្នុងមូលដ្ឋានជម្លៀសដើម្បីការពារការឆ្លងវីរុស COVID-19 ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ