• មែនអត់ ដែលតារាចម្រៀង ណូយ វ៉ាន់ណេត ធ្លាក់ខ្លួនធ្វើជាកម្មករសំណង់?

    (ភ្នំពេញ)៖ លោក ណូយ វ៉ាន់ណេត គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលត្រូវបានមហាជនគាំទ្រ និងនិយមស្តាប់បទចម្រៀងរបស់លោកគ្រប់ទិសទី តាំងពីដើម​រហូតមកដល់បច្ចុប្បន្ននេះ។ ជារឿងដែលគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីថ្មីៗនេះមានព័ត៌មានជាច្រើន បានបន្តចុះផ្សាយថា លោក ណូយ វ៉ាន់ណេត មានជីវភាពខ្វះខាត​គួរឲ្យអាណិត ដល់ថ្នាក់ធ្លាក់ខ្លួនធ្វើជាកម្មករសំណង់។ ជុំវិញព័ត៌មាននេះ តើជាការពិតឬយ៉ាងណា​?

    ​តាមរយៈ លោក ហេង ឡុង ​ជាអ្នកគ្រប់គ្រងទូទៅក្នុងសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា តារាចម្រៀង​ លោក ណូយ វ៉ាន់ណេត បានចេញមុខមកបដិសេធចំពោះព័ត៌មានខាងលើ ​ដោយលោក ណូយ វ៉ាន់ណេត អះអាងថា រូបភាពលោកកំពុងឈររៀបឥដ្ឋដែលគ្រប់គ្នាបានឃើញនោះ គឺលោកកំពុងសាងសង់ផ្ទះខ្លួនឯងប៉ុណ្ណោះ ពុំមែនលោកទៅធ្វើកម្មករសំណងឲ្យក្រុមហ៊ុនណាមួយឡើយ។

    លោក ហេង ឡុង បានលើកឡើងថា «នេះគឺជារូបភាពដែលគាត់ធ្វើនៅផ្ទះរបស់គាត់ទេ! បង ណូយ វ៉ាន់ណេត បដិសេធចំពោះសារព័ត៌មានមួយចំនួន ដែលផ្សាយថា គាត់ធ្លាក់ខ្លួន! គាត់មានសុខភាពល្អ និងរស់នៅក្នុងជីវភាពធូរធា​ធម្មតា!»។

    បន្ថែមពីលើការបញ្ជក់របស់ លោក ហេង ឡុង មានអ្នកលេងបណ្តាញសង្គមម្នាក់ បានលើកឡើងស្រដៀងគ្នាថា តាមពិតទៅវាមិនមែនជារឿងពិតនោះទេ ដែលថាលោក ណូយ វ៉ាន់ណេត ធ្លាក់ខ្លួនធ្វើកម្មករសំណង់នោះ​ ព្រោះកាលមិនទាន់មានកូវីដ១៩ លោកមមាញឹកខ្លាំងណាស់ ក្នុងការច្រៀង នៅតាមពិធីមង្គលការ និងកម្មវិធីសិល្បៈនានា។ ​ពេលដែលមានពិធីរៀបមង្គលការម្ដងៗ គេខលទៅកក់លោក ណូយ វ៉ាន់ណេត មិនចង់បានផង រឿងអ្វីដែលលោកគ្មានការងារធ្វើ ដល់ថ្នាក់ទៅធ្វើសំណង់?

    ជាការពិតតាមញាតិមិត្ត ដែលរស់នៅភូមិផងរបងជាមួយនឹងលោក ណូយ វ៉ាន់ណេត ក៏បានប្រាប់បន្ថែមថា តារាចម្រៀងលោក ណូយ វ៉ាន់ណេត ទោះបីជាលោកមានឈ្មោះល្បីល្បាញពេញផ្ទៃប្រទេសកម្រិតណា ក៏លោកមិនចេះប្រកាន់ខ្លួននោះទេ ពោលការងារអ្វី ដែលលោកអាចធ្វើបាន គឺលោកនឹងធ្វើភ្លាម។ សូម្បីតែការងារដាំដំណាំក្បែរផ្ទះ និងការងារ​ចំអិនអាហារហូបប្រចាំថ្ងៃជាដើម ក៏លោកធ្វើស្ទើរគ្មានចន្លោះនោះដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ