• Singapore កាត់ទោស​ប្រហារជីវិតបុរសម្នាក់ ដោយសារលក់​គ្រឿងញៀន​ តាម​អន​ឡាញ

    បុរស​ម្នាក់ ត្រូវបាន​កាត់ទោស​ប្រហារជីវិត តាមរយៈ​កម្មវិធី​វេ​ដេ​អូខ​ល (Zoom Video) នៅក្នុង​ប្រទេស​សិង្ហ​បុរី ខណៈ​ប្រទេស​ដ៏​តូច​មួយ​នេះ កំពុង​អនុវត្ត​វិធាន​ការបិទ​ប្រទេស ដោយសារតែ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​

    ​បុរស​ឈ្មោះ Punithan Genasan វ័យ ៣៧​ឆ្នាំ ត្រូវបាន​កាត់ទោស​ប្រហារជីវិត កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​គ្រឿងញៀន កាលពី​ឆ្នាំ ២០១១​។​

    ​នេះ​គឺជា​ការ​ករណី​លើកដំបូង​ហើយ របស់​សិង្ហ​បុរី ដែល​បានសម្រេច​ធ្វើការ​កាត់ទោស​ពី​ចម្ងាយ (​តាម​អន​ឡាញ​)​។​

    ​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​អះអាងថា ការបន្ត​កាត់ទោស​ប្រហារជីវិត នៅពេលដែល​ពិភពលោក កំពុងតែ​រាតត្បាត​វីរុស​គឺជា “​រឿង​គួរ​ឲ្យ​ស្អប់ខ្ពើម​”​។​

    ​សវនាការ​ភាគច្រើន នៅក្នុង​ប្រទេស​សិង្ហ​បុរី ត្រូវបាន​ពន្យារពេលរ​ហូត​ដល់​ថ្ងៃទី ១ ខែមិថុនា​ខាង​មុន នៅពេលដែល​វិធាន​ការបិទ​ប្រទេស​ជិត ដល់ទី​បញ្ចប់​។​

    ​ករណី​ដែល​គេ​ចាត់ទុកថា​ជា​រឿងក្តី​ចាំបាច់ នឹងត្រូវ​ធ្វើ​ពី​ចម្ងាយ​។​

    ​សិង្ហ​បុរី​គ្មាន​គោលការណ៍​អត់ឱន ដល់​ជន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ឡើយ​។ ក្នុង​ឆ្នាំ ២០១៣ មនុស្ស​ចំនួន ១៨​នាក់​ត្រូវបាន​គេ​ប្រហារជីវិត ដែលជា​តួលេខ​អ្នក​ត្រូវ​ប្រហារជីវិត​ខ្ពស់បំផុត ក្នុង​រយៈពេល ២​ទសវត្ស​ន៍​ចុងក្រោយ​។​

    ​ក្នុងចំណោម​នោះ មាន ១១​នាក់​ត្រូវបាន​ចោទប្រកាន់ ពីបទ​ទាក់ទង​គ្រឿងញៀន​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ