• ក្រសួងមហាផ្ទៃ ស្នើឲ្យបញ្ឈប់លេងហ្គេម Jumpy Jumpy លើហ្វេសប៊ុក ព្រោះវាធ្វើអ្នកប្រើប្រាស់យល់ច្រលំ ថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ

    ភ្នំពេញ​៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​ឲ្យ​ដឹងថា ៖ នៅពេល​ថ្មីៗ​នេះ​មាន​ហ្គេម​មួយ​ប្រភេទ​ដែលជា Instant Game ឈ្មោះ Jumpy Jumpy និង​ហ្គេម​ផ្សេងៗ​មួយចំនួនទៀត បាន​កំពុង​អុកឡុក​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook មួយចំនួនធំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាច​ទាយ​រក​រូប Profile របស់​គណនី Facebook មក​បង្ហាញ​លើ​អត្ថបទ​ហ្គេម និង​មានការ​ចែករំលែក​បន្ត ដោយ​អ្នកលេង​ហ្គេម​នេះ​បាន​ប្រើពាក្យ​អសីលធម៌​លើ​ចំណងជើង​អត្ថបទ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​មានការ​យល់​ច្រ​លំ​ថា​បុគ្គល​នោះ​យក​រូប​ខ្លួន​ទៅ​ផុស និង​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​អ្នកប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ​។

    ​បើតាម​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហោ សំអាត អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា ហ្គេម​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​សម្រាប់​បងប្អូន​ដែលមាន​គណនី Facebook លេង​កំសាន្ត ហើយ​អ្នកបង្កើត​ហ្គេម​ប្រភេទ Instant Game ដើម្បី​រកប្រាក់​ចំណូល​តា​មរយ​:​ការទិញ Items ឬ​បានមកពី​ការផ្សាយពាណិជ្ជកម្ម​ផ្សេងៗ​។​

    ​ដេី​ម្បី​រក្សាបាន​នូវ​សេចក្ដីថ្លៃថ្នូរ សីលធម៌​សង្គម អ្នកលេង​ហ្គេម​ទាំងអស់ គួរ​បញ្ឈប់​នូវ​សកម្មភាព​ខាងលើជាបន្ទាន់ ។​

    ​ប្រសិន​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជួប​នូវ​បញ្ហា​ដូច​រៀបរាប់​ខាងលើ អាចធ្វើ​ការ Report អត្ថបទ​ហ្គេម​នេះ​បាន ដោយ​អនុវត្ត​វិធីសាស្ត្រ ដូចខាងក្រោម​៖

    – នៅ​ផ្នែក​ខាងស្តាំ​លើ​អត្ថបទ ចុច​លើស​ញ្ញា “…”
    – ជ្រើស​រើសយក “Find Support or Report Post”
    – ជ្រើស​រើសយក “Spam” -> “Next” -> “Done”

    ​បើ​អ្នក​បាន​លេង​ហ្គេម​នេះ អាច​ចូលទៅ​លុប​វា​បាន តាមរយ​:៖
    – ក្នុង​គណនី Facebook ជ្រើស​រើសយក Settings -> Instant Games
    – ធ្វើការ Remove ប្រភេទ​ហ្គេម​ដូច​រៀបរាប់​ខាងលើ (​ឧទាហរណ៍​៖ Jumpy Jumpy ជាដើម​)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ