• ថៃ បញ្ជូនពលរដ្ឋខ្មែរ ជាង១០០នាក់ត្រឡប់មកវិញ ក្រោយលួចឆ្លងដែនចូលប្រទេសគេដោយខុសច្បាប់

    (បន្ទាយមានជ័យ)៖ ពលរដ្ឋខ្មែរ១១០នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ ចាប់បញ្ជូនមកវិញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្រោយលួចឆ្លងដែនចូលទៅប្រទេសគេដោយខុសច្បាប់ ខណៈកំពុងរឹតបន្ដឹងប្រទេសកម្ពុជា-ថៃ កំពុងរឹតបន្ដឹងច្រកព្រំដែន។

    របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ពលរដ្ឋខ្មែរជាង១០០នាក់នេះ ត្រូវបានទាហានថៃ ប្រគល់មកឲ្យកម្លាំងនគបាលប៉ុស្តិ៍ ការពារព្រំដែនគោកគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ ស្ថិតក្នុងភូមិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ជាមួយខេត្តបន្ទាយមសនជ័យ។

    លោកអនុសេនីយ៍ឯក កែវ ឌឿន មេប៉ុស្តិ៍នគបាលការពារព្រំដែនគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវចាប់បញ្ជូនមកវិញនេះ មានស្ដ្រី៤៥នាក់ ក្មេង៤នាក់។

    ក្រោយបញ្ជូនត្រឡប់មកវិញ ពលករខ្មែរខាងលើត្រូវបានយកទៅដាក់ឲ្យនៅដាច់ដោយឡែក នៅវិទ្យាល័យសំពៅលូន ដើម្បីពិនិត្យសុខភាព ដោយមានការអប់រំណែនាំថ្នាក់ដឹកនាំខេត្តផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ