• លោក ដូ​ណា​ល់ ត្រាំ ​ចោទ​ចិន​ថា ជាអ្នកធ្វើ​ឲ្យ​មានការ​ស្លាប់​រង្គាល ទូទាំង​ពិភពលោក ដោយសារ​វីរុសកូវីដ១៩

    ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ពុធ​បានធ្វើ​ការរិះគន់​ចិន​ម្តងទៀត ជុំវិញ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា ដោយបាន​ស្តីបន្ទោស​ចិន​ថា ធ្វើ​ឲ្យ​មានការ​ស្លាប់​រង្គាល​ទូទាំង​ពិភពលោក​។​

    ​លោក​ត្រាំ​បាន​និយាយ​ក្នុង Twitter ដូច្នេះ​ថា “​វា​គឺជា​ការ​អសមត្ថភាព​របស់​ចិន ហើយ​វា​គ្មានអ្វី​ផ្សេង​ទៀតឡើយ ដែល​ធ្វើ​ឲ្យ​មានការ​ស្លាប់​ទ្រង់ទ្រាយ​ធំ ទូទាំង​ពិភពលោក​បែបនេះ​”​។​

    ​វីរុស​កូ​រ៉ូ​ណា​ចាប់ផ្តើម​ផ្ទុះ​ចេញ​ដំបូង​នៅក្នុង​ទី​ក្រុ​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ និង​បាន​រាតត្បាត​យ៉ាង​លឿន​ជុំវិញ​ពិភពលោក ហើយ​រហូតមក​ដល់ពេលនេះ វីរុស​មរណៈ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ៣២៧.០០០​នាក់ និង​ឆ្លង​មនុស្ស​ជិត ៥​លាន​នាក់​។​

    ​ដំបូង​ឡើយ លោក​ត្រាំ បានបង្ហាញ​ពី​ភាព​ធ្ងន់ធ្ងរ នៃ​ការគំរាមកំហែង​របស់​វីរុស និង​បាន​និយាយ​ជាច្រើន​ដង​ថា ចិន​កំពុងតែ​ដោះស្រាយ​បញ្ហា​ផ្ទុះ​វីរុស​។ ប៉ុន្តែ​ក្រោយមក គាត់​បាន​ស្តីបន្ទោស​ចិន ថា​ធ្វើ​ឲ្យ​វីរុស​មានការ​ឆ្លង​រាតត្បាត​ជា​អន្តរជាតិ​។​

    ​សេត​វិមាន​ក៏បាន​លើកឡើង​ដោយ​គ្មាន​ភ​ស្ថុ​តាង​ថា វីរុស​មាន​ប្រភព​មកពី​មន្ទីរពិសោធន៍​របស់​ចិន ហើយ​វា​ត្រូវបាន​គេ​បញ្ចេញ​ដោយ​ចៃដន្យ​។​

    ​សូមបញ្ជាក់ថា អា​មេ​រិច​គឺជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ ពី​ការ​រាតត្បាត​វីរុស ដោយ​រហូតមក​ដល់ពេលនេះ ប្រទេស​មហាអំណាច​សេដ្ឋកិច្ច និង​យោធា​នេះ មាន​អ្នកស្លាប់​ជិត ៩៤.០០០​នាក់ និង​ឆ្លង​ជិត ១,៦​លាន​នាក់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ