• ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥លាននាក់ ស្លាប់ជិត ៣៣ម៉ឺននាក់ និងជាសះស្បើយជាង ២លាននាក់!

    (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,០៨២,០២៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣២៩,២៣០នាក់ និងជាសះស្បើយឡើងវិញ ២,០២០,០៧១នាក់។

    យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៥៩១,៣៧១នាក់ ស្លាប់ចំនួន ៩៤,៩៣៣នាក់ និងជាសះស្បើយចំនួន ៣៧០,០៥៨នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ