• Facebook គ្រោងបើកហាងអនឡាញកាន់តែស្រួល ដោយហៅថា Facebook Shop

    នៅលើទំព័រហ្វេសប៊ុក របស់ម្ចាស់ក្រុមហ៊ុនហ្វេសប៊ុក លោក ម៉ាក ហ្សុកឃឺបឺក បានប្រកាសដាក់ឱ្យប្រើប្រាស់ Facebook Shop សម្រាប់អ្នកដែលមានបំណងចង់ធ្វើអាជីវកម្មខ្នាតតូចតាមប្រព័ន្ធអនឡាញនៅលើបណ្តាញសង្គមដ៏ល្បីហ្វេសប៊ុក ស្របពេលជាមួយនឹងការផ្ទុះចេញនូវជំងឺឆ្លង កូវីត-១៩ ដែលធ្វើឱ្យមនុស្សមិនអាចចេញទៅក្រៅដើម្បីដើរផ្សារទិញអីវ៉ាន់បាន។

    Facebook Shop វាគឺជាកម្មវិធីមួយសម្រាប់ឱ្យអ្នកធ្វើអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន អាចបង្កើតហាងខ្លួនឯងបានដើម្បីលក់ផលិតផលដោយផ្ទាល់ ឬឱ្យអតិថិជនអាចចូលទៅរកមើលផលិតផលដែលគេចង់បាននៅក្នុងហាងនោះបានផងដែរ និយាយទៅវាស្រដៀងទៅនឹង Facebook Page ដែរ គ្រាន់តែវាមានលក្ខណៈស្តង់ដារជាការលក់លើអនឡាញជាង ដោយមានភ្ជាប់មកជាមួយនឹងមុខងារបញ្ជារទិញ កាតាឡុកផលិតផលតាំងបង្ហាញ ព្រមទាំងមានមុខងារក្នុងការទូទាត់ប្រាក់ សំខាន់ៗមួយចំនួនដែលស្រដៀងគ្នាទៅនឹងវេបសាយលក់អនឡាញនានាផ្សេងដែរ។

    លោកអ្នកអាចដំឡើងកម្មវិធី Facebook Shop ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាហាងផ្ទាល់ខ្លួន ហើយវានឹងបង្ហាញប្រាប់នៅលើ គណនី ហ្វេសប៊ុក និង អុីនស្តាក្រាម របស់លោកអ្នកដើម្បីចាប់ផ្តើមដំណើរការហាងនោះ ហើយមិនយូរមិនឆាប់វាក៏មាននៅលើ Messenger និង WhatsApp ផងដែរ សម្រាប់ធ្វើការទាក់ទងជាមួយអតិថិជនរបស់លោកអ្នក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ