• យោធាថៃ ជិះម៉ូតូជួយដឹកជញ្ជូនអាហារ និងភេសជ្ជៈ ជូនដល់អ្នកខ្វះខាតក្នុងអំឡុងវិបត្តិវីរុសកូវីដ១៩

    វិបត្តិនៃវីរុស COVID-19 កំពុងធ្វើឱ្យមនុស្សពីគ្រប់ទីកន្លែងទូទាំងពិភពលោកមានការលំបាក ដោយអ្នកខ្លះមិនអាចចេញទៅធ្វើការព្រោះតែហានិភ័យនៃការឆ្លងរាលដាល ហើយអ្នកខ្លះទៀតក៏គ្មានអាហារគ្រប់គ្រាន់ផងដែរ។ យ៉ាងណាក៏ដោយប្រទេសជាច្រើនក៏កំពុងធ្វើការមនុស្សធម៌តាម ដែលពួកគេអាចធ្វើបាន ដើម្បីជួយសម្រួលដល់អ្នកដែលងាយរងគ្រោះជាពិសេសគឺកុមារ និងមនុស្សចាស់ជរា។ ជាក់ស្ដែងនាពេលថ្មីៗនេះតាមរយៈការចុះផ្សាយរបស់ 77kaoded បានបង្ហាញនូវរូបភាពគួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលបង្ហាញថាយោធារបស់ប្រទេសថៃបានដឹកជញ្ជូនអាហារ ឬអំណោយ ទៅដល់អ្នករងផលប៉ះពាល់ពីវីរុស COVID-19 ហើយគេហៅក្រុមយោធាដឹកជញ្ជូនទាំងនោះថា «Army Delivery» ។

    ក្រុមយោធា «Army Delivery» ទាំងនោះត្រូវបានគេឱ្យដឹងថា មានតួនាទីដឹកជញ្ជូនអាហារ ទឹកសុទ្ធ និងភេសជ្ជៈ ជូនដល់ជនក្រីក្រដែលខ្វះខាតរួមមានទាំងចាស់ជរា ដែលរងផលប៉ះពាលពីវីរុស COVID-19 នេះ។ ការចុះជួយនេះគឺដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញនៅមកក្រោមពាក្យ #WeStandTogether។ រំលឹកដែរថាស្ថានភាពនៅប្រទេសថៃពេលនេះគឺល្អប្រសើរវិញហើយ ដោយនៅសល់អ្នកជំងឺ COVID-19 សម្រាកនៅពេទ្យតែ ៩០នាក់ ទៀតប៉ុណ្ណោះ និងសរុបចំនួនឆ្លងគឺ ៣,០៣៤នាក់ ខណៈស្លាប់មាន ៥៦នាក់ គិតត្រឹមថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០នេះផ្ទាល់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ