• មុនចាប់ផ្តើមប្រកួតឡើងវិញ Premier League រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ ០៦​នាក់

    កីឡាករ​ម្នាក់​, បុគ្គលិក​២​នាក់​, និង​ជំនួយ​ការ​គ្រូ​បង្វឹក​មក​ពី​ក្លឹប​ Watford និង​ Burnley សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​៦​នាក់​ដែល​ធ្វើ​តេស្ត​រក​ឃើញ​មេរោគ​កូវីដ​-១៩​។​

    ការ​រក​ឃើញ​អ្នក​ឆ្លង​ជា​បន្ត​បន្ទាប់​នេះ​ក្រោយ​ពេល​កីឡាករ​ និង​បុគ្គលិក​ពាក់​ព័ន្ធ​នឹង​បាល់ទាត់​សរុប​៧៤៨​នាក់​មក​ពី​១៩​ក្លឹប​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​-១៩​ ស្រប​ពេល​ Premier League គ្រោង​បន្ត​ការ​ប្រកួត​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា​ខាង​មុខ។​

    កីឡាករ​ និង​អ្នក​ដែល​រក​ឃើញ​មាន​ផ្ទុក​កូវីដ​ទាំង​នោះ​ត្រូវ​ដាក់​ព្យាបាល​ដាច់​ដោយ​ឡែក​ពី​គេ​ចំនួន​៧​ថ្ងៃ​។​ Premier League អនុញ្ញាត​ឲ្យ​ក្លឹប​រៀប​ចំ​ហ្វឹកហាត់​វិញ​បណ្ដើរ​ៗ​ចាប់​ពី​សប្ដាហ៍​នេះ​ទៅ ប៉ុន្តែ​ការ​ហ្វឹកហាត់​ត្រូវ​វាស់​កម្ដៅ​ និង​លាង​ដាច់​ជា​មុន​ និង​បំបែក​ជា​ក្រុម​តូច​ៗ​ មិន​ឲ្យ​ជុំ​គ្នា​ដូច​ពី​មុន​ទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ