• ក្រសួងសុខាភិបាលកម្ពុជា ប្រកាសច្រានចោលទាំងស្រុងលើព័ត៌មាន ករណីបុរសម្នាក់មានជំងឺកូវីដ១៩ ចេញពីកម្ពុជា

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសច្រានចោលទាំងស្រុងលើព័ត៌មានដែលបានចុះផ្សាយដោយកាសែតព័ត៌មានរបស់វៀតណាមឈ្មោះ Vietnam News ស្តីពីករណីបុរសជនជាតិវៀតណាមម្នាក់ដែលបានចាកចេញពីកម្ពុជា មានផ្ទុកជំងឺកូវីដ១៩។

    ករណីនេះក្រសួងសុខាភិបាលកម្ពុជា និងអាជ្ញាធរនៃខេត្តសៀមរាប បានរុករកស្រាវជ្រាវដោយយកចិត្តទុកដាក់ជាទីបំផុត និងជាបន្ទាន់ តែមិនមានឈ្មោះជនជាតិវៀតណាម ដូចការចុះផ្សាយនៅក្នុងកាសែតវៀតណាម នៅខេត្តសៀមរាបនោះទេ ហើយការលើកឡើងថា ជនជាតិវៀតណាមរូបនេះរស់នៅខេត្តសៀមរាបមានផ្ទុកជំងឺកូវីដ១៩នោះ ក៏មិនមែនជាការពិតទេ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ