• បុរសម្នាក់ យកដុំថ្មគប់បំបែកកញ្ចក់រថយន្ត រួចរត់គេចខ្លួនបាត់ ស្អែកឡើងសមត្ថកិច្ចទៅសួរនាំ លេងយកកាំបិតបុ័ងតោកាប់ប៉ូលីសទៀត

    ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តគេបណ្តាលឲ្យត្រូវចំមុខ និងកាប់ប៉ូលិសអោយរបួសដៃថែមទៀត ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ជនរងគ្រោះឈ្មោះ ឆែម វី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឈ្នួល មានទីលំនៅ ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលចំណែកឯជនសង្ស័យឈ្មោះ ទ្រៀង កែវចរណៃ ហៅម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    វត្ថុតាងចាប់យកមាន: ដុំថ្មចំនួន១ដុំ និងកាំបិតបុ័ងតោ១។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើជនសង្ស័យបានជិះម៉ូតូម៉ាកសង់កូរ៉េពណ៌ក្រហមគ្មានស្លាកលេខ ទៅឈប់ចាំរថយន្តជនគ្រោះបើកពីត្បូងទៅភ្នុំពេញ លុះរថយន្តបើកដល់ចំនុចភូមិលេខ១ក សង្កាត់ស្វាយរលំ ជនសង្ស័យបានបើកម៉ូតូស្ទាក់ពីមុខរថយន្តរួចយកដុំថ្មទៅគប់បំបែកកញ្ចក់រថយន្ត បណ្តាលអោយត្រូវចំថ្ពាល់ឆ្វេងជនរងគ្រោះ រងរបួសជាទម្ងន់ ក្រោយកើតហេតុជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួនបាត់ទៅ លុះព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍បានទៅរកជនសង្ស័យនៅភូមិព្រែកខ្សេវមកធ្វើការសាកសួរ តែពេលនោះជនសង្ស័យបានប្រកែក ហើយយកកាំបិតបុ័ងតោកាប់មកលើកងកម្លាំងយើងឈ្មោះ ស្រ៊ីវ ស្រ៊ាង បណ្តាលអោយរងរបួសដៃខាងឆ្វេង ក្រោយមកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ចូនមកកាន់អធិការដ្ធាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ