• ម្ចាស់​ចម្ការកៅស៊ូ​មួយ រកឃើញ​ដើម​ម្នាស់​ចម្លែក មាន​រូបរាង​ដូច​ក្បាល​នាគ​

    ម្ចាស់​ចម្ការកៅស៊ូ​មួយ នៅ​ខេត្ត​សុង​ក្លា ភាគខាងត្បូង​នៃ​ប្រទេស​ថៃ បាន​រាយការណ៍​នៅថ្ងៃនេះ​ថា ពួកគេ​បាន​រកឃើញ​ដើម​ម្នាស់​ចម្លែក​មួយ នៅលើ​ដីចម្ការ​របស់​ពួកគេ​។​

    ​ដើម​ម្នាស់​ចម្លែក​នេះ មើលទៅ​ដូចជា​ដើម​ម្នាស់​១៥​ដើម រួមបញ្ចូល​គ្នា​តែមួយ និង​លេចចេញ​ជា​រូបរាង​ប្រៀប​ដូច​ក្បាល​នាគ​អ៊ីចឹង ។​

    ​យ៉ាងណាមិញ បើតាម​សេចក្តីរាយការណ៍ ពី​បណ្តាញសារព័ត៌មាន​ថៃ បាន​បង្ហើប​ឱ្យដឹងថា បន្ទាប់ពី​រកឃើញ​ដើម​ម្នាស់​គួរឱ្យ​ចាប់អារម្មណ៍​នេះ អ្នកស្រី ផាន់​ឆា ខុន​រ៉ាត់ និង​ស្វាមី បាន​នាំយក​ផ្កា គ្រឿងក្រអូប និង​ទៀនធូប មក​បូជា​ឧទ្ទិស​បួងសួង ដោយ​សង្ឃឹមថា នឹងមាន​តម្រុយ​ដល់​លេខ​សំណាង ដើម្បី​ឈ្នះឆ្នោត​។​

    ​លេខ​សំណាង​ត្រូវបាន​គេ​និយាយថា គឺ​លេខ 158 ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ