• អតីតតារាកំប្លែង នាង ខ្មឹប និងបក្សពួក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធប្រើប្រាស់ និងជួញដូរ គ្រឿងញៀន

    ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដូនពេញចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនឃាត់ខ្លួនប្រុសស្រី៧នាក់ ដកហូតថ្នាំញៀន១៥កញ្ចប់ ឧបករណ៍សម្រាប់ប្រេីប្រាស់ និងផ្លាស្ទិចសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ការចុះបង្ក្រាបនេះធ្វើឡើងកាលពីម៉ោង ៥ល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ស្ថិតនៅផ្លូវជាតិលេខ៥ ចំណុចបារចតុមុខ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

    សមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផលនៃការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានយើងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ស្រី០៣)រួមមាន៖

    ១/ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរ)។
    ២/ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
    ៣/ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។
    ៤/ឈ្មោះ រ៉េន សុធារី (ហៅ ខ្មឹប) ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
    ៥/ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។
    ៦/ឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាដក(ប្រើប្រាស់)។
    ៧/ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។

    វត្ថុតាងដកហូតរួមមាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់ ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនមកអធិការដ្ឋានគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ