• មនុស្សរាប់លាននាក់សម្រុកមេីល​ Bundesliga

    (ម៉ូនិច)៖​ មនុស្សរាប់លាននាក់នៅទូទាំងសកលលោក​ នឹងទស្សនាបាល់ទាត់​ Bundesliga របស់ាល្លឺម៉ង់ដែលចាប់ផ្តេីមប្រកួតមុនគេនៅសប្តាហ៍នេះ​ ក្នុងខណ:​ Covid-19 ពុំទាន់ធូរស្បេីយនៅឡេីយ។

    ការធ្វេីតេស្តមុនចូលទីលាន​ និងប្រកួតបិទទ្វារទីលាន​ នឹងត្រូវបានធ្វេីឡេីងរហូតដល់ចប់រដូវកាលឆ្នាំ២០១៩-២០២០​ ក្នុងចំណោម​ ៩ប្រកួតដែលនៅសល់​ តែក្លាយជាលីគចាប់អារម្មណ៍ជាងគេ​ ដោយសារបេីកប្រកួតឡេីងវិញមុនគេ​ ក្រោយផ្អាកបណ្តោះអាសន្នកាលពីខែមីនា​ ឆ្នាំ២០២០មក។

    ការប្រកួតដែលមានដល់ទៅ​ ៥ប្រកួត​ និងធ្វេីឡេីងដំណាលគ្នានាម៉ោង​ ១៤៖៣០នាទីរសៀលថ្ងៃសៅរ៍​ ទី១៦​ ខែឧសភានេះ​ ម៉ោងនៅអាល្លឺម៉ង់​ ស្មេីនឹងម៉ោង​ ៨៖៣០នាទីយប់នៅកម្ពុជានៃការប្រកួតសប្តាហ៍ទី២៦​ ជេីងទី២​ ក៏មានជំនួប​ Derby រវាងម្ចាស់ផ្ទះ​ Borussia Dortmund ប៉ះ​ Schalke 04 ទៀតផង។

    ក្រុមការពារជេីងឯក​ និងកំពុងនាំមុខកំពូលតារាង​ ៤ពិន្ទុ​ Bayern Munich ដោយមាន​ ៥៥ពិន្ទុនោះ​ នឹងប្រកួតនៅថ្ងៃអាទិត្យប៉ះក្រុមម្ចាស់ផ្ទះ​ FC Union Berlin៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ