• ទីបំផុត កម្ពុជា​ ក្លាយ​ជា​ប្រទេស​ទី១ នៅ​អាស៊ាន​ ដែល​មាន​អ្នក​ជា​ពី​ជំងឺ​កូវីដ១៩ ១០០%

    នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​-១៩ ករណី​ទី១២២ បាន​ជា​សះស្បើយ​ហើយ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជា​ពី​កូវីដ-១៩​នៅ​កម្ពុជា​ ១០០%។ ទោះ​យ៉ាងណា​ក៏​ដោយ ក្រសួង​សុខាភិបាល​នៅ​អំពាវនាវ​ឲ្យ​បន្ត​ប្រុងប្រយ័ត្ន​ទាំង​អស់​គ្នា​។

    តួលេខ​នេះ​ដែរ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​អាស៊ាន​ដំបូង​គេ​ ដែល​មាន​អត្រា​អ្នក​ជះ​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩ ១០០%។

    ប្រទេស​ដែល​នៅ​សល់​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​តិច​ជាង​គេ​បន្ទាប់​ពី​កម្ពុជា​គឺ ឡាវ និង​ប្រ៊ុយណេ ដោយ​ប្រទេស​ទាំង​ពីរ​នេះ​នៅ​សល់​អ្នក​ឈឺ​ចំនួន ៥នាក់​ស្មើ​គ្នា គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ។

    គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​តំបន់​អាស៊ាន​ ប្រទេស​សិង្ហបុរី​ជា​ប្រទេស​ ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ច្រើន​ជាង​គេ ដោយ​ឆ្លង​សរុប​ជាង ២៦,០០០ ហើយ​អ្នក​នៅ​ឈឺ​មាន​ចំនួន​ជិត​ ២ម៉ឺន​នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ