• កំពុងបបោសអង្អែលឱបថើបគ្នាក្នុងបន្ទប់ជួល ស្រាប់តែប្តីមកទាន់

    រាជធានីភ្នំពេញ ៖ ស្រ្តីលួចផិតក្បត់ប្ដីមានសាហាយស្មន់ម្នាក់ កំពុងតែអោបថើបគ្នាយ៉ាងក្ដៅរោលរាលជាមួយប្រុសថ្មីនៅក្នុងបន្ទប់ជួលត្រូវបានប្តីតាមទាន់ ហើយទាញខ្ទប់ទ្វាររួចប្តឹងនគរបាលធ្វើជាសាក្សី និងនាំខ្លួនទៅសាកសួរ។ ហេតុការណ៍ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ប្រមាណ២និង២០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅខាងសាកលវិទ្យាល័យ ន័រតុន តាមបណ្តោយផ្លូវកែវចិន្តា ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។

    ស្រ្តីដែលលួចមានសាហាយស្មន់នោះឈ្មោះ លីន អាយុប្រមាណ៣០ឆ្នាំ និងប្តីឈ្មោះដួង និត អាយុប្រមាណ៣០ឆ្នាំ ជាជាងភ្លើង និងដែក ស្នាក់នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ចំណែកបុរសលួចទាក់ទងប្រពន្ធគេពុំស្គាល់ឈ្មោះ ឡើយ មានលំនៅស្នាក់នៅកន្លែងកើតហេតុ ខាងលើ ។

    តាមបុរសជាប្តីបានអោយដឹងថា ខ្លួននិងប្រពន្ធ បានរៀបការរស់នៅជាមួយគ្នារយៈពេល ប្រមាណ ១០ឆ្នាំមកហើយ ពុំមានកូនចៅនោះទេ ដោយប្រពន្ធចេះតែយកលេសថា មិនទាន់ចង់បានកូន ។

    នៅពេលមួយរយះចុង ក្រោយ គាត់បានធ្វើដំណើរ ទៅធ្វើការនៅខេត្តបាត់ៗ ពេលត្រឡប់មកវិញ ប្រពន្ធហាក់ដូចជាសោះអង្គើយទំនង់ជាលួច មានអ្នកថ្មីនិងបង្កទំនាស់គ្នានៅក្នុងគ្រួសារ នៅក្នុងការទាស់ទែងក៍មានការចោទប្រកាន់គ្នា ទៅវិញទៅមកផងដែរ។ បុរសជាប្តីបន្តទៀតថា នៅមុនពេលកើតហេតុគាត់បានចាំឃ្លាំមើល ស្រ្តីជាប្រពន្ធ តាំងពីព្រឹក ហើយប្រពន្ធចេញពីផ្ទះ ទៅជួបប្រុសសាហាយដល់បន្ទប់ជួល និងបានអោបថើបគ្នា ហើយគាត់ខ្ទប់ទ្វារជាប់ រួចប្តឹងនគរបាលមូលដ្ឋានចុះមកឃាត់ខ្លួននាំទៅសាកសួរ តែម្តង។

    តាមព័ត៌មានអោយដឹងថា បន្ទាប់ពីតាមទាន់ប្រពន្ធមានសាហាយ នគរបាលក៍បានចុះទៅនាំអ្នកទាំង៣នាក់ ទៅអធិដ្ឋាន ដើម្បីសួរនាំ។ ខណៈនោះ បុរសជាប្តី មិនបានប្តឹងផ្តល់នោះទេ ហើយសុខចិត្តលែងលះគ្នាប្រគល់ប្រពន្ធអោយទៅប្រុសថ្មីនោះជាអ្នកមើលថែទាំ បន្ត។ខណះនោះ នគរបាលក៍បានណែនាំ កុំអោយមានអំពើហឹង្សា ហើយ អោយពួកគេ ទៅប្តឹងផ្តល់លែងលះគ្នា តាមផ្លូវច្បាប់នៅតុលាការ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ