• អូស្ត្រាលី សិក្សាឃើញថា មនុស្សប្រុសងាយធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ​ក្រោយឆ្លងជំងឺ COVID-19 ខ្លាំងជាងមនុស្សស្រី

    (ស៊ីដនី)៖ ការសិក្សាមួយនៅប្រទេសអូស្រ្តាលី ដែលទើបចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា អ្នកជំងឺ COVID-19 នៅអូស្រ្តាលីដែលជាមនុស្សប្រុស ភាគច្រើនត្រូវការការព្យាបាលថែទាំ​ក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU) ជាជាងអ្នកជំងឺដែលជាមនុស្សស្រី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហូរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។

    ការសិក្សាស្រាវជ្រាវខាងលើត្រូវបានដឹកនាំដោយសាកលវិទ្យាល័យអូស្រ្តាលី ម៉ូណាស៍ (Monash) ដែលបានធ្វើការវិភាគទៅលើទិន្នន័យបានមកពី ICU នៅតាមមន្ទីរពេទ្យទូទាំងប្រទេស ដែលព្យាបាលអ្នកជំងឺ COVID-19។ លទ្ធផលបឋមនៃការសិក្សា ដែលកំពុងតែបន្តប្រព្រឹត្តទៅនេះបានបង្ហាញថា ចំនួនអ្នកជំងឺជាបុរស ដែលត្រូវបញ្ជូនទៅព្យាបាលនៅ ICU ច្រើនជាងអ្នកជំងឺដែលជាស្រ្តីពីរដង។

    ក្រុមអ្នកស្រាវជ្រាវអូស្រ្តាលីបានទទួលស្គាល់ថា លទ្ធផលបឋមនេះ គឺដូចទៅនឹងការសិក្សាតាមបណ្តាប្រទេសដទៃទៀតដែរ ដែលរកឃើញចំនួនអ្នកជំងឺ COVID-19 ជាបុរសត្រូវបញ្ជូនទៅព្យាបាលនៅ ICU ច្រើនជាងអ្នកជំងឺជាស្រ្តី។ កាលពីខែមេសាកន្លងទៅ ក៏ធ្លាប់មានរបាយការណ៍​ដែលកត់សម្គាល់ពីមនុស្សប្រុសមានហានិភ័យឆ្លង COVID-19 ហើយស្លាប់ខ្ពស់ជាងមនុស្សស្រីផងដែរ នៅសហរដ្ឋអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ