• ដល់ថ្ងៃកំណត់សន្យាត្រូវសឹក ស្រាប់តែតេជគុណ ឡុង ចន្ថា ប្តូរចិត្ត សុំមិនសឹកវិញ!

    កាលពីថ្ងៃទី ០៤ ឧសភា ២០២០ ភិក្ខុ​ ឡុង​ ចន្ថា​ ដែល​ល្បីល្បាញ​លេីបណ្ដាញសង្គម​ហ្វេសប៊ុក​ ពាក់ព័ន្ធ​ឆាតញ៉ែស្រីនោះ​បានសឹកហេីយ​ ដោយសុំលាចាកសិក្ខាបទថ្ងៃទី ១៤ ខែ ឧសភា ដោយលោកបានធ្វើកិច្ចសន្យា សរសេររៀបរាប់ថា៖ បើគិតជាទោសក្នុងព្រះវិន័យមិនដល់ថ្នាក់សឹកទេ ប៉ុន្តែដើម្បីកុំឲ្យខូចតម្លៃព្រះពុទ្ធសាសនា ខ្ញុំករុណាអាត្មាភាពសុំលាចាកសិក្ខាបទថ្ងៃទី ១៤ ខែ ឧសភា នេះ។

    ស្រាប់តែថ្ងៃ ១៤ ឧសភានេះ ព្រះតេជគុណ ឡុង ចន្ថា បានមានសង្ឃដីកា បញ្ជាក់យ៉ាងដូច្នេះថា៖ «ផ្នួសរបស់ខ្ញុំព្រះករុណាអាត្មាភាព មិនទាន់អស់និស្ស័យនៅឡើយនោះ ទូលព្រះបង្គំទទួលកំហុស នឹងប្រព្រឹត្តតាមព្រះវិន័យ ឲ្យបានល្អប្រសើរឡើងវិញ»។

    គួរបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា ក្រោយពីល្បីបែកធ្លាយសារឆាតញ៉ែគ្នា មានទំនាក់ទំនងជាមួយស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គម បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា ហើយប្រាសចាកធម៌វិន័យរបស់ខ្លួន និងធ្វើអោយធ្លាក់ចុះតំលៃព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ។ យោងតាមលិខិតរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមការងារទើបទទួលបាននៅមុននេះបន្តិចបានអោយដឹងថា សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានផ្ញើទៅកាន់ ព្រះវិន័យសំវរ កែវ សាវ៉ន ដែលជាព្រះមេគណខេត្តតាកែវ អោយនិមន្ត ភិក្ខ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ឱ្យចូលមកដោះស្រាយនៅសាលាគណខេត្តតាកែវ (វត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ) ដោយសារ ភិក្ខុ ឡុង ចន្ថា បានធ្វើការទំនាក់ទំនងស្ត្រីភេទ តាមប្រព័ន្ធបណ្តាញសង្គម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ