• បើក​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ ទីបំផុត បុក​ម៉ូតូ​មួយគ្រឿង​ទៀត បណ្ដាល​ឲ្យ​ស្លាប់​ខ្លួនឯង

    កំពង់ចាម​៖ អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​បានប្រកាស ដំណឹង​ស្វែងរក​សាច់​ញ​តិ បុរស​ម្នាក់​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្កឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ខណៈពេលដែល​ជនរងគ្រោះ​ស្លាប់​បើកបរ​ទាំង​បំពាន​ទៅបុក​ភាគី​ម្ខាង​ទៀត​បណ្ដាល​ឲ្យ​ស្លាប់​ខ្លួនឯង ហើយ​រហូតមក​ដល់ពេលនេះ​នៅ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ ដូច្នេះ​​សូម​បងប្អូន​ជួយ share ដើម្បី​ផ្តល់ដំណឹង​ដល់​សាច់ញាតិ​ជនរងគ្រោះ​។​

    ​បើតាម​របាយការណ៍រ​បស់​នគរបាល​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ១៣ និង ១៥ នាទី នៅ​ចំណុច​ផ្លូវ​កោង ស្ថិតនៅ​ភូមិ​អ​ង្គួ​ញ​ដី ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ និង​ម៉ូតូ ។​

    ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា ក​លេខ​កំពង់ចាម​1H-5766 បើកបរ​មិន​ស្គាល់ឈ្មោះ ភូមិ ឃុំ មិន​ស្គាល់ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា ក​លេខ​ត្បូងឃ្មុំ​1G-8632 បើកបរ​ដោយ​ឈ្មោះ​ប៉ាង វ៉ាន់​ឆេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រួម​ដំណើរ​ម្នាក់ទៀត​ឈ្មោះ​ស៊ីម វ៉ាន់ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិប​ង្គៀ​ង​(​ក​) ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បើកបរ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​(​មាន​មួកសុវត្ថិភាព​ទាំង​៣​នាក់​) បញ្ច្រាសទិស​គ្នា ។

    ​នគរបាល​ស្រុក​កំពង់សៀម​ក៏បាន​បញ្ជាក់​ពី​​មូលហេតុ គឺ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កំពង់ចាម​1H-5766 បើកបរ មិន​ប្រកាន់​ស្តាំ បណ្តាល​ឲ្យ​ស្លាប់​១​នាក់ រងរបួស​មនុស្ស​នាក់​២ កម្រិតធ្ងន់​។ ខូចខាត​ម៉ូតូ​ទាំង​២​គ្រឿង កម្រិត​ស្រាល ។ ចំណែក​សព រក្សាទុក​នៅ​មន្ទី​ពេទ្យ ៧D ដើម្បី​រង់ចាំ​គ្រួសារ​សព​។ ករណី​ជំនាញ​កំពុង​ស្រាវជ្រាវ​។​

    ​វត្ថុតាង​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ