• លោក Elon Musk ថាភាសានិយាយរបស់មនុស្ស អាចនឹងហួសសម័យក្នុងពេល ៥-១០ឆ្នាំទៀត

    លោក Elon Musk ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla បាន​និយាយ​ថា​ភាសា​និយាយ​​អាច​នឹង​ហួស​សម័យ​ឆាប់ៗ​នេះ ពេល​ដែល​បច្ចេកវិទ្យា​ខួរ​ក្បាល​កាន់​តែ​រីក​ចម្រើន​ខ្លាំង​ទៅ។

    ពេល​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ Joe Rogan Experience កាល​ពី​ថ្មីៗ​នេះ​ លោក Elon និយាយ​ថា​បច្ចេកវិទ្យា Neuralink ដែល​​ជា​ការ​បំពាក់​នូវ​​ឧបករណ៍​ដើរ​ដោយ​ថាមពល​ថ្ម​​ចូល​ទៅ​ក្នុង​ខួរ​ក្បាល អាច​នឹង​ចេញ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ហើយ​វា​អាច​នឹង​ជួសជុល​រាល់​បញ្ហា​ទាំង​អស់​ដែល​​កើត​មាន​នៅ​ក្នុង​ខួរ​ក្បាល។ ​ក្រៅ​តែ​ពី​អាច​ព្យាបាល​នូវ​ជំងឺ​ឆ្កួត​ជ្រូក ឬ​ស្កន់​ ​លោក Elon និយាយ​ភាសា​និយាយ​របស់​មនុស្ស​លោក​អាច​នឹង​ត្រូវ​ហួស​សម័យ​ផង​ដែរ ដោយ​សារ​បច្ចេកវិទ្យា​ថ្មី​នេះ។

    លោក​បាន​និយាយ​ដូច​នេះ​ថា ៖ “អ្នក​នឹង​អាច​ធ្វើ​ការ​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា​បាន​កាន់​តែ​លឿន​ជាង​មុន និង​ច្បាស់​ជាង​មុន…ខ្ញុំ​មិន​ច្បាស់​ថា​នឹង​អាច​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ភាសា​និយាយ​នោះ​ទេ។”

    នាយក​ប្រតិបត្តិ​នេះ​បាន​និយាយ​ថា​ បច្ចេកវិទ្យា​ខាង​លើ​អាច​នឹង​កើត​មាន​ក្នុង​ពេល ៥ ទៅ ១០ ឆ្នាំ​ទៀត ​​ក្នុង​ករណី​ដែល​បច្ចេកវិទ្យា​បន្ត​អភិវឌ្ឍន៍​​​ទៅ​មុខ​ឥត​ឈប់ឈរ​​ដូច​ពេល​បច្ចុប្បន្ន​នេះ៕​​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ