• Disneyland នៅទីក្រុងហុងកុង នឹងចាប់ផ្ដើមបើកដំណើរការឡើងវិញ ដោយមានការរៀបចំគ្រប់គ្រងយ៉ាងត្រឹមត្រូវល្អជាងមុន

    (ហុងកុង)៖ សួនកម្សាន្ត Disneyland ក្នុងទីក្រុងសៀងហៃបានបើកដំណើរការ អាចឲ្យភ្ញៀវទេសចរណ៌ចូលមកកម្សាន្តសារជាថ្មីម្ដងទៀត កាលពីថ្ងៃច័ន្ទកន្លងទៅ បន្ទាប់ពីអត្រានៃចំនួនអ្នកកើតនូវវីរុសកូរ៉ូណាត្រូវបានធ្លាក់ចុះ ដោយអមជាមួយនឹងសមត្ថភាពការរៀបចំគ្រប់គ្រងដំណើរការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត។

    ឧទ្យានកម្សាន្តបានអនុម័តវិធានការការពារ និងទប់ស្កាត់ការរីករាតត្បាតពីវីរុសជម្ងឺនេះយ៉ាងតឹងរឹងជាទីបំផុត ដោយមានការកាត់បន្ថយចំនួនភ្ញៀវទេសចរណ៌ ដែលអាចមកចូលរួមកម្សាន្តបានមកនៅត្រឹម ៣០ភាគរយ នៃចំនួនធម្មតាប៉ុណ្ណោះ ព្រមទាំងតម្រូវឲ្យអតិថិជនទាំងអស់ត្រូវធ្វើការកក់សំបុត្រតាមអ៊ីនធឺរណេតជាមុនសិន។

    តំបន់កម្សាន្ត Disney នេះត្រូវបានបិទប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្នកាលពីចុងខែមករាកន្លងទៅ ដើម្បីជាកិច្ចឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជម្ងឺវីរុសកូវីដ១៩ ដោយបច្ចុប្បន្នមានបណ្ដុំទីតាំងតំបន់កម្សាន្តនៅក្នុងនោះមួយចំនួន ត្រូវបានដំណើរការឡើងវិញដូចជា «Disneytown» ឧស្យាន «Wishing Star» និង «Disneyland Hotel» ជាដើម។

    លោក Andrew Bolstein អនុប្រធានប្រតិបត្តិការជាន់ខ្ពស់នៅក្នុងសួនកម្សាន្តផ្ទាល់បានឲ្យដឹងថា ខាងក្រុមការងារ​បានបង្កើនឲ្យមានការសំអាតរក្សាអនាម័យពាសពេញផ្ទៃឧទ្យានទាំងអស់ ដើម្បីផ្តល់ជូននូវបរិយាកាសប្រកបដោយសុខសុវត្ថិភាពសម្រាប់អតិថិជន។ លើសពីនេះទៅទៀតខាងឧស្យានកម្សាន្តផ្ទាល់ បាននាំមកជូននូវទឹកអនាម័យលាងដៃ សម្រាប់បង្ការមេរោគប្រមាណជាង ៣០០កន្លែងបន្ថែមទៀត សម្រាប់ផ្ទុកទូទាំងទីតាំងឧទ្យានទាំងមូល ដែលវាជាមធ្យោបាយដ៏ចំបងមួយ ក្នុងការទប់ស្កាត់ការរុករាតត្បាតនៃវីរុសជម្ងឺដ៏កាចសាហាវនេះ។ ទន្ទឹមនឹងការអនុវត្តគោលការណ៌ ក្រុមហ៊ុនយ៉ាងខ្ជាប់ខ្ជួនដោយតម្រូវឲ្យអតិថិជនគ្រប់រូបបំពាក់ម៉ាសមុខជាប់ជានិច្ច រួមជាមួយនឹងការត្រួតពិនិត្យសីតុណ្ហភាពរាងកាយ ព្រមទាំងការបង្ហាញអត្តសញ្ញាណប័ណ្ណ និងវិញ្ញាបនប័ត្របញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួនជាមុនសិន រីឯការរក្សាគម្លាតក្នុងការលេងកម្សាន្ត និងនៅតាមទីសាធារណៈ ត្រូវបានបន្តអនុវត្តជាប់ជានិច្ចដើម្បីធានាដល់សុខសុវត្ថិភាពស្រុកទេស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]com

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ