• ជាតិស្ករ និង ផលប៉ះពាល់មកលើខួរក្បាល

    ដាណឺម៉ាក៖ ការស្រាវជ្រាវថ្មីពីទស្សនាវដ្តីវិទ្យាសាស្ត្របានរកឃើញថា ជាតិស្ករមានសមត្ថភាពអាចបម្លែងសារធាតុគីមីនៅក្នុងខួរក្បាលរបស់មនុស្សបាន។

    ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Aarhus នៃប្រទេសដាណឺម៉ាក បានធ្វើពិសោធន៍ទៅលើសត្វជ្រូកចំនួន ៧ក្បាល ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងទ្រឹស្ដីដែលមានស្រាប់របស់ពួកគេ។ សត្វជ្រូកទាំងអស់នោះត្រូវបានគេដាក់ទឹកស្ករអោយផឹកចំនួន ២លីត្រក្នុងមួយថ្ងៃ ដោយប្រើរយ:ពេលសរុប ១២ថ្ងៃ។

    អ្នកស្រាវជ្រាវបានប្រើម៉ាស៊ីនស្កេនខួរក្បាលរបស់ជ្រូកទាំងនោះបន្ទាប់ពីធ្វើការពិសោធន៍បានមួយថ្ងៃ និងម្តងទៀតនៅក្រោយពេលបញ្ចប់ការពិសោធន៍អស់រយ:ពេល ១២ថ្ងៃ។

    ក្រុមអ្នកស្រាវជ្រាវបានរកឃើញការផ្លាស់ប្ដូរដ៏សំខាន់មួយចំនួនដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងប្រព័ន្ធមុខងារបញ្ចេញអ័រម៉ូនដូប៉ាមីន និងអូភីយ៉ូអ៊ីដ ដែលមានវត្តមាននៅក្នុងខួរក្បាលសត្វជ្រូក។

    លោក Michael Witherdahl ម្នាក់ក្នុងចំណោមអ្នកស្រាជ្រាវដទៃទៀតដែលពាក់ព័ន្ធក្នុងកិច្ចការស្រាវជ្រាវនោះ បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យ Aarhus ថា មុខងារបញ្ចេញអ័រម៉ូនអូភីយ៉ូអ៊ីដរបស់សត្វជ្រូក ដែលមានទំនាក់ទំនងជាមួយនឹងសុខុមាលភាព ព្រមទាំងភាពរីករាយផងដែរនោះ ត្រូវបានចាប់ផ្តើមដំណើរការបន្ទាប់ពីជាតិស្ករបានជ្រាបចូលទៅក្នុងខួរក្បាលរបស់សត្វជ្រូកជាលើកដំបូងមកម្ល៉េះ។

    លោក Witherdahl បានពន្យល់ទៅលើពីរចំណុចគឺការរំញោចបែបធម្មជាតិ និងការរំញោចបែបសិប្បនិម្មិត ដែលថាចំណុចទាំងពីរនេះមានសមត្ថភាពបើកឱ្យមានដំណើរការទៅលើប្រព័ន្ធខួរក្បាល ដើម្បីបញ្ចេញសារធាតុអ័រម៉ូនដូប៉ាមីន និងអូភីយ៉ូអ៊ីដ៕

    ប្រភព៖tomonews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ