• ក្រោយផ្ទុះកូវីដ១៩ មន្ត្រី​ចិន​ទទួលស្គាល់ថា ប្រព័ន្ធ​សុខាភិបាល​មាន​ភាពទន់ខ្សោយ​

    មន្ត្រីជាន់ខ្ពស់​របស់​ចិន​ម្នាក់​បានទទួល​ស្គា​ល់ពី​ភាពទន់ខ្សោយ​របស់​ប្រព័ន្ធ​សុខាភិបាល ដោយបាន​លើកឡើងថា ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​គឺជា​ការសាកល្បង​ដ៏​ធំ ដែល​បង្ហាញ​ពី​ភាពទន់ខ្សោយ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​របស់​ចិន​។​

    ​ការទទួលស្គាល់​ដ៏​កម្រ​កើតមាន​របស់ លោក Li Bin នាយក​គណៈកម្មការ​សុខាភិបាល​ជាតិចិន កើតឡើង​ក្រោយពេល​មានការ​រិះគន់​បន្តបន្ទាប់​ពី​បរទេស ចំពោះ​ការឆ្លើយតប​របស់​ចិន​លើ​ការផ្ទុះ​វីរុស​។​

    ​លោក​ថ្លែងថា ប្រទេស​ចិន​នឹងត្រូវ​ធ្វើការ​បង្កើន​ប្រព័ន្ធ​ការពារ​ជំងឺ ប្រព័ន្ធ​សុខាភិបាល​សាធារណៈ និង​ការប្រមូល​ទិន្នន័យ​ឥឡូវនេះ​។​

    ​លោក​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ការ​រាតត្បាត​គឺជា​បញ្ហា​ដ៏​សំខាន់​មួយ​សម្រាប់​ការគ្រប់គ្រង​របស់​ចិន ហើយ​វា​បានបង្ហាញ​ពី​ភាពទន់ខ្សោយ ទាក់ទង​ទៅនឹង​ការដោះស្រាយ ការរីក​រាលដាល​ធំៗ និង​ប្រព័ន្ធ​សុខាភិបាល​។​

    ​សូមបញ្ជាក់ថា ប្រទេស​ចិន​បាន​រង​ការចោទប្រកាន់​យ៉ាងខ្លាំង ពី​ប្រទេស​ជាច្រើន ចំពោះ​វិធានការ​ឆ្លើយតប​ដ៏​យឺត​របស់ខ្លួន ចំពោះ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ក្នុង​ទីក្រុង​វូ​ហាន និង​មិនបាន​ធ្វើការ​ប្រកាស​ឲ្យ​បាន​លឿន​ដល់​សហគមន៍​អន្តរជាតិ​ពី​ការផ្ទុះ​។​

    ​ចិន​ក៏បាន​បដិសេធ​ការស្នើ​ស៊ើបអង្កេត​ឯករាជ្យ​អន្តរជាតិ ដើម្បី​រក​ប្រភព​នៃ​វីរុស​កូ​រ៉ូ​ណា​ផងដែរ​។​

    ​កាលពី​ខែមេសា របាយការណ៍​របស់​ស​ហ​ភាព​អ៊ឺរ៉ុប បាន​ចោទប្រកាន់​ចិន​ថា​បាន​ផ្សព្វផ្សាយ​ពត៌មាន​មិន​ពិត​ពី​វិបត្តិ​កូ​រ៉ូ​ណា​។​

    ​វេជ្ជបណ្ឌិត​ម្នាក់ ដែល​ព្យាយាម​ព្រមាន​អាជ្ញាធរ​ពី​ការផ្ទុះ​វីរុស​កាលពី​ខែធ្នូ ត្រូវបាន​អាជ្ញាធរ​ប្រាប់​ឲ្យ​ប​ញ្ឍ​ប់​ការបញ្ចេញមតិ​ដែល​ពួកគេ​យល់​ការ​ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ​។ ក្រោយមក វេជ្ជបណ្ឌិត​រូបនោះ ដែលមាន​ឈ្មោះថា Li Wenliang បាន​ក្នុង​មន្ទីរពេទ្យ ដោយសារ​វីរុស​កូ​រ៉ូ​ណា​។​

    ​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។ រហូតមកដល់​ពេលនេះ ចិន​មាន​ឆ្លង​សរុប ៨២.៩១៨​នាក់ និង​ស្លាប់ ៤.៦៣៣​នាក់​។ អ្នកជា​សះស្បើយ​មាន ៧៨.១៤៤​នាក់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ