• ប្រធាន​ក្លឹប Lyon ប្រាប់​ថា Champions League ​នឹង​ត្រលប់​វិញ​ នៅ​ថ្ងៃ​ទី​ ៧​ខែ​សីហានេះ

    ក្រុម Lyon ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម Juventus ​ក្នុង​ទីក្រុង Turin ​ប្រទេស​អ៊ីតាលី ​នៅ​ថ្ងៃ​ទិ​៧​ខែ​សីហា​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ​នេះ​បើ​តាមលោក​ Jean-Michel Aulas ​ប្រធាន​ក្លឹប Lyon ​បាន​បញ្ជាក់។

    ​ក្របខណ្ឌ​កំពូល​របស់​អឺរ៉ុប ​កំពុង​ស្វះស្វែង​ដើម្បី​រក​ពេល​ប្រកួត​ឱ្យ​ចប់​រដូវ​កាល​នេះ។ ​ពួកគេ​បាន​ព្យាយាម​គ្រប់​យ៉ាង ​អំឡុង​ពេល Covid-19 ​នេះ ​ដើម្បី​ធានា​ឱ្យ​បាន​ការ​បញ្ចប់​រដូវ​កាល​ដោយ​ជោគជ័យ ​ជា​ជាង​ការ​សង​ប្រាក់​ទៅ​ខាង Sponsor ​និង​ទូរទស្សន៍​វិញ។ ដោយ​បច្ចុប្បន្ន​នេះ​ដំណឹង​ល្អ​មួយ​ចំនួន​បាន​កើត​ឡើង​ហើយ ក្រោយ​ពី​ស្ថានភាព Covid-19 ​នៅ​អឺរ៉ុប​ធូរ​ស្បើយ​បន្តិច។

    ​បើ​តាម​លោក​ Jean-Michel Aulas ​ប្រធាន​ក្លឹប Lyon ​បាន​និយាយ​ថា​៖ “ការ​ប្រកួត​ទល់ Juventus ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧​ខែ​សីហា​ឆ្នាំ​២០២០​នេះ ​នៅ​ក្រុង Turin ​ដោយ​លេង​បិទ​ទ្វា”។ ​ដោយ​ឡែក​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Lyon ​បាន​យក​ឈ្នះ​លើ​ក្រុម Juventus បាន​ក្នុង​លទ្ធផល ១-០ ​ទៅ​ហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ