• Bundesliga របស់អាល្លឺម៉ង់ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី១៦-ឧសភា សប្តាហ៍ក្រោយ

    (ម៉ូនិច)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូល Bundesliga របស់អាល្លឺម៉ង់នឹងចាប់ផ្តើមប្រកួតឡើងវិញចាប់ពីថ្ងៃសៅរ៍ ទី១៦ ខែឧសភាសប្តាហ៍ក្រោយតទៅ ក្រោយពេលបញ្ហាជំងឺផ្លូវដង្ហើម COVID-19 មានភាពធូរស្បើយបន្តិចហើយនោះ។

    Bundesliga ដែលនៅសល់ ១១ប្រកួតបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ នឹងក្លាយជាលីគដំបូង ក្នុងចំណោមលីគធំៗនៅអឺរ៉ុបដែលគ្រោងចាប់ផ្តើមប្រកួតមុនគេ ក្រោយពេលផ្អាកជាបណ្តោះអាសន្នដូចគ្នាកាលពីខែមីនា ឆ្នាំ២០២០ ដោយសារវិបត្តិ COVID-19 រាតត្បាតពេញសកលលោក។

    យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នេះបានឲ្យដឹងថា គ្រប់ការប្រកួតទាំងអស់ គឺត្រូវបានធ្វើតាមរយៈធ្វើតេស្តកីឡាករ និងមន្រ្តីកីឡាមុនចូលទីលាន និងមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់នោះទេ ដោយសារអាចទស្សនាតាមកញ្ចក់ទូរទស្សន៍នៅគេហដ្ឋានបាន។

    ក្នុងជំនួបបើកឆាកសប្តាហ៍ទី២៦ ក្នុងចំណោម ១៨ក្រុមចូលរួមក៏មានជំនួប Derby ផងដែររវាងក្រុម Schalke ប៉ះក្រុមខ្លាំង Borussia Dortmund គ្រាដែលក្រុមការពារតំណែងជើងឯក Bayern Munich ដែលកំពុងឈរនៅកំពូលតារាងផងនោះ ប្រកួតនៅរាត្រីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ