• Tom Cruise កំពុងសហការជាមួយ NASA ដើម្បីថតរឿងដំបូងនៅលំហអាកាស

    អង្គការ NASA កំពុង​ធ្វើ​ការ​ជា​មួយ​តារា​សម្ដែង Tom Cruise ដើម្បី​ថត​ខ្សែ​ភាពយន្ត​ដំបូង​ដែល​ថត​នៅ​ក្នុង​ទី​អវកាស​។ នេះ​បើ​ផ្អែក​តាម​អ្នក​គ្រប់គ្រង​កិច្ចការ​រដ្ឋបាល​នៅ NASA ​លោក Jim Bridenstineបាន​ប្រាប់​ឲ្យ​ដឹង។ រឿង​លម្អិត​នៃ​គម្រោង​ការ​នេះ​គឺ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក Jim និយាយ​ថា​ខ្សែ​ភាពយន្ត​នេះ​នឹង​ថត​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ។

    ដំណឹង​នៃ​ការ​សហការ​​រវាង Tom Cruise និង NASA ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​សារព័ត៌មាន Deadline។ ការ​ចុះ​ផ្សាយ​របស់​ Deadline និយាយ​ថា​ Tom Cruise សហការ​ជា​មួយ​ SpaceX ដើម្បី​ថត​ខ្សែ​ភាពយន្ត ប៉ុន្តែ​ទាំង​ NASAនិង SpaceX មិន​បាន​ចេញ​មុខ​បញ្ជាក់​រឿង​នេះ​ឡើយ នា​ពេល​នោះ។

    ​​​ពេល​សាក​សួរ​លម្អិត​បន្ថែម​អង្គការ NASA បាន​ប្រកែក ដោយ​និយាយ​ថា​ពួក​គេ​នឹង​​និយាយ​បន្ថែម​អំពី​គម្រោង​ការ​នេះ​នៅ​​ក្នុង​ពេល​ស័ក្តិសម​ណា​មួយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ