• ចិនចាប់​ជំរិត​ជនជាតិ​ចិន​ដូចគ្នា បណ្តាលឲ្យផ្ទុះអាវុធ 2 គ្រាប់ របួស​ម្នាក់ និង​ជនដៃដល់​ម្នាក់​ត្រូវ​ចាប់ខ្លួន

    ភ្នំពេញ​៖ មាន​ករណី​ចិន​ចាប់​ជំរិត​ជន​ជាតិចិន​ដូចគ្នា​បង្ក​ឲ្យ​មានការ​ផ្ទុះអាវុធ​២​គ្រាប់​បណ្ដាលឱ្យ​ជនជាតិ​ចិន​ម្នាក់​រង​របស់​ជា​ទម្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ និង​ជនជាតិ​ចិន​ម្នាក់ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​វ៉ៃខ្នោះ​នៅ ទីតាំង​តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជា​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី​៦ ខែ​ឲ​សភា ឆ្នាំ​២០២០ នៅវេលា​ម៉ោង ៤ និង ៣ នាទី​ទៀបភ្លឺ​។​

    ​ពាក់ព័ន្ធ​នឹង​ករណីនេះ​បើតាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​បាន​ឲ្យ​ដឹងថា ករណីនេះ​គឺជា​ករណី​ចាប់​ជម្រិត នេះ​បើតាម​ការ​ប្រាប​ពី​អ្នកបកប្រែ​ភាសា​ចិន​។ ករណី បង្កហេតុ​ក៏មាន​ការផ្ទុះអាវុធ 2 គ្រាប់​ដែល​បង្កឡើង​ដោយ​ជនដៃដល់​បាញ់​ទៅលើ​គូភាគី​បណ្ដាល​ឲ្យ​បែក​កញ្ចក់​ឡាន​ស្តា​រិច ។ ឱ្យ​ក្រុម​ជនជាតិ​ចិន​បាន​បើកឡាន​រត់គេច​ទៅបុក​នឹង​ចិញ្ចើមផ្លូវ​បណ្ដាលឱ្យ​ខូចខាត​ខ្ទេច​។

    ​តាមរយៈ​អ្នកបកប្រែ​បាន​លើកឡើងថា​នៅពេលនេះ​ជនរងគ្រោះ​បាន​មកដល់​កន្លែងកើតហេតុ​ដើម្បី​ពិនិត្យមើល​សភាពការណ៍​និង​ជនដៃដល់​ដែល​ចាប់​ជម្រិត​ខ្លួន​។ ជនរងគ្រោះ​បាន​និយាយថា ក្រុម​ជនល្មើស​បាន​ចាប់​ជម្រិត​ខ្លួន​ចំនួន​លុយ​ជាង 3 ម៉ឺន​ដុល្លារ​នៅ​ចំណុច​កោះ​ពេជ្រ ហើយ​ខ្លួន​ក៏បាន​វេរ​លុយ​ចូល​កុង​ឲ្យ​ជនដៃដល់​រួចហើយ​។ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​ក្រុម​ជនដៃដល់​តាម​បាញ់​។ ក្នុង​ហេតុការណ៍​នេះ​ជនដៃដល់​ម្នាក់​ត្រូវរបួស​បាក់ជើង ត្រូវបាន​ដឹក​តាម​រ៉ឺម៉ក​កង់​បី ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

    ​ប៉ុន្តែ​ទោះយ៉ាងណា ក្នុង​ហេតុការណ៍​នេះ​នៅ​ពុំទាន់​ដឹង​មូលហេតុ​លម្អិត​អី​ឡើយ គឺ​រង់ចាំ​ការបញ្ជាក់​ពី​សមត្ថកិច្ច​បន្ថែមទៀត អំពី​អត្តសញ្ញាណ​ជនរងគ្រោះ​និង​ជនបង្ក​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ