• ទីបំផុត PewDiePie ចុះកិច្ចព្រមព្រៀង Live ផ្ដាច់មុខលើ YouTube

    Felix Kjellberg ដែល​គេ​ភាគ​ច្រើន​ស្គាល់​ថា​ជា​ PewDiePie បាន​ចុះ​កិច្ច​ព្រមព្រៀង​ផ្ដាច់​មុខ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​​លើ​បណ្ដាញ​ YouTube ជា​មួយ​ YouTube។

    គួរ​ដឹង​ថា​កាល​ពី​ថ្មីៗ​នេះ YouTube បាន​ប្រើ​ទឹក​លុយ​របស់​ខ្លួន​ចុះ​កិច្ច​ព្រមព្រៀង​ផ្ដាច់​មុខ​ជា​មួយ​តារា​​ល្បីៗ​ខាង​ផ្នែក​ផ្សាយ​ផ្ទាល់​ មាន​ដូច​ជា CouRage, Typical Gamer និង Valkyrae ជា​ដើម។ យ៉ាងណាក្ដី​គេ​មិន​ដឹង​ថា​ YouTube ចំណាយ​ទឹក​ប្រាក់​អស់​ប៉ុន្មាន​ក្នុង​ការ​ចុះ​កិច្ច​ព្រមព្រៀង​ផ្ដាច់​មុខ​ជា​មួយ​តារា​ល្បីៗ​ទាំង​នេះ​ទេ។

    បច្ចុប្បន្ន​នេះ PewDiePie គឺ​ជា​គណនី YouTube ធំ​ជាង​គេ​លំដាប់​ទី​ពីរ​ដែល​មាន Subscriber សរុប​ ១០៤ លាន​នាក់​ឯណោះ ជា​មួយ​ចំនួន​ទស្សនា​សរុប ២៥ ពាន់​លាន​ដង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ