• BREAKING NEWS: គ្រាន់បង្ហាញមុខវិញភ្លាម គីម ជុងអ៊ុន លុតកូរ៉េខាងត្បូង ដោយបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ លើប៉ុស្តិ៍យាម នៅតំបន់ព្រំដែនកូរ៉េខាងត្បូង

    (សេអ៊ូល)៖ គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីទឹកដីកូរ៉េខាងជើង នៅព្រឹកថ្ងៃអាទិត្យនេះ មកលើប៉ុស្តិ៍យាមមួយកន្លែងក្នុងទឹកដីកូរ៉េខាងត្បូង នៃតំបន់ពំ្រដែន អន្តរកូរ៉េ ជាហេតុជំរុញឱ្យយោធាកូរ៉េខាងត្បូង ធ្វើការព្រមាន និងបាញ់តបតវិញភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០។

    បើតាមខាងយោធាកូរ៉េខាងត្បូង គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានបាញ់តម្រង់មកចំប៉ុស្តិ៍យាម ស្ថិតនៅទីក្រុង Cheorwon នៃតំបន់ព្រំដែនជាប់កូរ៉េខាងជើង នៅម៉ោង៧៖៤១ នាទីព្រឹកមិញនេះ។ ប៉ុន្តែ ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរងបួសនោះទេ ហើយក៏មិនបានបង្កការខូចខាតធ្ងន់ធ្ងរដល់ប៉ុស្តិ៍យាមនេះដែរ ខណៈវាកើតឡើងតែពីរថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីលោក គីម ជុងអ៊ុន បង្ហាញមុខជាសាធារណៈឡើងវិញ ក្រោយបាត់ខ្លួនអស់ជាង២០ថ្ងៃ។

    យោធាកូរ៉េខាងត្បូង បន្ថែមថាបន្ទាប់ពីឧប្បដិហេតុខាងលើកើតឡើង យោធារបស់ខ្លួនបានធ្វើការព្រមាន និងបាញ់តបតត្រឡប់ចំនួន២ដង។ យ៉ាងណាក៏ដោយ មូលហេតុពិត ប្រាកដនៃការផ្ទុះអាវុធនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ