• Tim Cook ថា iPhone SE ដើរលឿនជាងទូរសព្ទ Android ដែលលឿនដាច់គេ

    Apple បាន​បញ្ចេញ​ iPhone SE ​ថ្មី​ជា​ផ្លូវ​ការ​កាល​ពី​​ពាក់​កណ្ដាល​ខែ​មេសា ហើយ​លោក Tim Cook និយាយ​ថា​​ iPhone SE នេះ​គឺ​ទទួល​ការ​បាន​ឆ្លើយ​តប​វិជ្ជមាន​ពី​អ្នក​វាយ​តម្លៃ​ផលិតផល និង​អតិថិជន​ផង​ដែរ។ នាយក​ប្រតិបត្តិ​ Apple ថែម​ទាំង​បាន​អួត​ថា iPhone SE គឺ​មាន​​​តម្លៃ​ល្អ​បំផុត និង​មាន​ល្បឿន​លឿន​ជាង​ស្មាតហ្វូន Android ដែល​លឿន​ដាច់​គេ​ផង​ដែរ។

    មតិ​របស់​លោក Tim Cook គឺ​ជា​ការ​ឆ្លើយតប​នឹង​សំនួរ​ដែល​សួរ​ថា​តើ​ iPhone SE អាច​លក់​ដាច់​បាន​កម្រិត​ណា​ទៅ​តាម​តំបន់​ភូមិសាស្ត្រ​ជាក់​លាក់​នីមួយៗ។ លោក Tim Cook បាន​​ឆ្លើយ​តប​​ដូច​នេះ​ថា ៖

    “វា​អាច​ទាក់ទាញ​ក្នុង​តំបន់​ភូមិសាស្ត្រ​ទាំង​អស់ ប៉ុន្តែ​ខ្ញុំ​អាច​រំពឹង​បាន​ថា​វា​នឹង​​លក់​ដាច់​បាន​ច្រើន​នៅ​តំបន់​ដែល​​មាន​ប្រាក់​ចំណូល​ជា​មធ្យម​ទាប។ ខ្ញុំ​អាច​រំពឹង​ថា​មនុស្ស​មួយ​ចំនួន​អាច​ប្ដូរ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេង​មក​ iOS។ វា​ជា​ការ​ផ្ដល់​ជូន​ដ៏​មិន​គួរ​ឲ្យ​ជឿ​មួយ។ វា​​មាន​បំពាក់​ដោយ​ម៉ាស៊ីន​​នៃ​ស្មាតហ្វូន​កំពូល​របស់​យើង ក្នុង​កញ្ចប់​តម្លៃ​មួយ​​ដែល​​មនុស្ស​ជា​ច្រើន​មាន​លទ្ធភាព​ទិញ ហើយ​វា​​​លឿន​ជាង​ស្មាតហ្វូន Android ដែល​មាន​ល្បឿន​ដាច់​គេ​ផង​ដែរ។ វា​មាន​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន៕”

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ