• TikTok ក្លាយជាកម្មវិធីទូរស័ព្ទ ដែលមានអ្នកទាញយកច្រើនជាងគេបំផុត អំឡុងពេលកូវីដ១៩

    ចំនួន​ទាញ​យក​នៃ​កម្មវិធី TikTok នៅ​ទូទាំង​ពិភពលោក​បាន​លើស​ពី ២ ពាន់​លាន​ដង។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់ Sensor Tower ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។ នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២០ នេះ​ ចំនួន​ទាញ​យក​របស់ TikTok គឺ​មាន​ដល់​ទៅ ៣១៥ លាន​ដង អាច​ឲ្យ​វា​ក្លាយ​ជា​កម្មវិធី​ដែល​មាន​គេ​ទាញ​យក​ច្រើន​បំផុត​ប្រចាំ​ត្រីមាស។

    ក្នុង​​ចំណោម​ចំនួន​ទាញ​យក ២ ពាន់​លាន​ដង​ ប្រទេស​ឥណ្ឌា និង​ប្រទេស​​ចិន គឺ​មាន​ចំនួន​ទាញ​យក​ TikTok ច្រើន​ជាង​គេ។ នេះ​មិន​ទាន់​គិត​បញ្ចូល​ចំនួន​ទាញ​យក​ពី​ App Store ផ្សេង (ក្រៅ​ពី App Store និង Google Play Store) ដែល Sensor Tower និយាយ​ថា​វា​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​ចិន។

    គួរ​ដឹង​ដែរ​ថា​អ្នក​ប្រើ​ប្រាស់ TikTok បាន​ចំណាយ​លុយ​សរុប​ជាង ៤៥៦,៧ លាន​ដុល្លារ​ ដែល​ច្រើន​ជាង ២,៥ ដង​ នៃ​ការ​ចំណាយ​ ១៧៥ លាន​ដុល្លារ ពេល​ដែល TikTok មាន​ចំនួន​ទាញ​យក ១,៥ ពាន់​លាន​ដង៕​​​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ