• Facebook ចេញ​កម្មវិធី​ថ្មី​មក​ប្រជែងជាមួយ Zoom ​អាច​និយាយ​វីដេអូ​បាន ៥០ នាក់

    ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​បង្ការ​ការ​រាតត្បាត​វីរុស COVID-19 ជា​ហេតុ​ជំរុញ​ឲ្យ​មនុស្ស​ភាគច្រើន​រមែង​នៅ​ផ្ទះ​ច្រើន​ជាង​ចេញ​ទៅ​ខាង​ក្រៅ ហើយ​កន្លង​ទៅ​ Zoom គឺ​ជា​កម្មវិធី​ដ៏​ពេញ​និយម​មួយ​ដែល​ជា​ជំនួយ​ការ​ផ្នែក​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

    មិន​ទុក​ឲ្យ​កម្មវិធី​របស់​ប្រទេស​ចិន​អាច​សម្ងំ​កើប​លុយ​បាន​ធូរ ក្រុមហ៊ុន​យក្ស​របស់​អាមេរិក Facebook ក៏​បាន​ប្រកាស​ចេញ​ផ្សាយ​កម្មវិធី​ថ្មី​មួយ​ឲ្យ​ឈ្មោះ “Messenger Rooms” ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ជួប​ជជែក​គ្នា​តាម Online ដល់​ទៅ ៥០ នាក់​ក្នុង​ពេល​តែ​មួយ។

    អ្វី​ដែល​ពិសេស​កម្មវិធី​នេះ​វា​មិន​ទាមទារ​ការ Login ជាមួយ​គណនី​ Facebook អ្វី​នោះ​ទេ។ ការ​ប្រើប្រាស់​មាន​ភាព​ងាយស្រួល ដោយ​ត្រឹម​ទាមទារ​ឲ្យ​អ្នក​បង្កើត Room ផ្ញើ Link ​នោះ​ទៅ​កាន់​បុគ្គល​ដែល​ចង់​ឲ្យ​មក​ចូលរួម ហើយ​ធ្វើ​ការ​បើក​ចូល​ជា​ការ​ស្រេច។

    សម្រាប់​អ្នក​ប្រើប្រាស់​ដែល​ចង់​រក្សា​ឯកជនភាព ក៏​អាច​ធ្វើ​ការ​ដាក់​កូដ​សម្ងាត់​នៃ Room របស់​អ្នក​បាន ឬ​អាច​ប្រើ​សិទ្ធ​ក្នុង​ការ​កំណត់ និង​ប្លុក​នូវ​បុគ្គល​ណា​មួយ​ដែល​អ្នក​មិន​ពេញ​ចិត្ត។ អំឡុង​ពេល​ជជែក Messenger Room ក៏​ផ្តល់​ការ​កម្សាន្ត​សម្រាប់​អ្នក​ប្រើ ដូច​ជា​ការ​ប្រើប្រាស់ AR Sticker ការ​ផ្លាស់ប្តូរ Background ​ឬ​បន្ថែម Filter ណា​មួយ​ជា​ដើម។

    បច្ចុប្បន្ន​កម្មវិធី​នេះ ​មាន​តែ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ ដោយ​ការ​ប្រើប្រាស់​ជា​សកល​រំពឹង​នឹង​ចេញ​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច Bayk[email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ