• FIFA ផ្តល់លុយ ៥០​ម៉ឺន​ដុល្លារ​ ដល់សហព័ន្ធ​បាល់ទាត់​កម្ពុជា ដើម្បីដោះស្រាយ Covid-19 ​

    សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA ​នឹង​បញ្ចេញ​កញ្ចប់​ទឹក​ប្រាក់​១៥០​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​សហព័ន្ធ​បាល់​ទាត់​នានា​ដែល​ជា​សមាជិក​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ Covid-19 ។

    ​លោក Gianni Infantino ​បាន​និយាយ​ថា​៖ “រោគ​រាតត្បាត​ បាន​បង្ក​បញ្ហាប្រឈម​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​សម្រាប់​សហគមន៍​បាល់ទាត់​ទាំងមូល​។ ​ក្នុង​នាម​ជា​ស្ថាប័ន​គ្រប់គ្រង FIFA ​ត្រូវ​មាន​តួនាទី​ដើម្បី​ជួយ​ដល់​សមាជិក​ទាំង​អស់​ដែល​កំពុង​ជួប​បញ្ហា​ដោយសារ​តែ​ការ​ផ្អាក​មិន​មាន​ការ​ប្រកួត។ នេះ​ជា​ជំហាន​ដំបូង​មួយ​សម្រាប់​ការ​ជួយ​ជ្រោមជ្រែង​ដល់​គ្រប់​ភាគី​ទាំង​អស់”។

    ​ជំនួយ​ជា​ទឹក​ប្រាក់​សរុប​ដល់​១៥០​លាន​ដុល្លារ​នេះ ​នឹង​ត្រូវ​បែកចែក​ទៅ​តាម​សហព័ន្ធ​បាល់ទាត់​នានា។ ដោយ​គេ​រំពឹង​ថា​នឹង​ទទួល​បាន​៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សហព័ន្ធ។ ​ដោយសារ​តែ​កម្ពុជា ក៏​ជា​សមាជិក​ដែរ​នោះ គឺ​រំពឹង​ថា​នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ​នឹង​ទទួល​បាន​ជំនួយ​នេះ​ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ