• iPhone SE លក់ដាច់ខ្លាំងសម្បើមនៅចិន

    iPhone SE ​ថ្មី​បាន​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ទីផ្សារ​ធំៗ​ជា​ច្រើន​លើ​ពិភពលោក​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ។

    ត្បិត​ថា​ទទួល​បាន​រិះគន់​ច្រើន​លើ​រូបរាង​ហួស​សម័យ ប៉ុន្តែ iPhone ថ្មី​នេះ​លក់​ដាច់​គ្មាន​សល់​លើ​វិបសាយ​ JD.com ដែល​ថ្ងៃ​​ដំបូង​អាច​លក់​បាន​ជាង ១៤,៥ ម៉ឺន​គ្រឿង​ឯណោះ។ ចំណែក​នៅ​លើ​វិបសាយ​ Apple នា​ប្រទេស​ចិន​វិញ មាន​បង្ហាញ​អំពី​​ពេល​វេលា​នៃ​ការ​ដឹក​ជញ្ជូន​មាន​ចន្លោះ​ពី ១ និង ២ សប្ដាហ៍ ខុស​ពី iPhone 11 ដែល​មាន​ដឹក​ជូន​ភ្លាមៗ។

    ការ​លក់​ដំបូង​ៗ​​មាន​សន្ទុះ​ខ្លាំង​ដោយ​សារ​តែ​មាន​ការ​បញ្ចុះ​តម្លៃ និង​ការ​ផ្ដល់​ជូន​ពិសេស​ពី​ហាង​លក់​អនឡាញ។ ជាក់​ស្ដែង​ដូច​ជា​ហាង​ Pinduoduo មាន​ផ្ដល់​ជូន​គូប៉ុង​ ៥៦ដុល្លារ សម្រាប់​ iPhone SE ហើយ​ហាង​ JD.com សន្យា​ដល់​អតិថិជន​ដែល​ទិញ​ដំបូងៗ​ថា​នឹង​​ទិញ​យក​វិញ​ក្នុង​តម្លៃ​ពេញ​ សម្រាប់​ការ​ប្ដូរ​​ទិញ iPhone ស៊េរី​ថ្មី​ដែល​រំពឹង​ថា​ចេញ​ចុង​ឆ្នាំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ