• លម្អិតអំពីបទល្មើសចរាចរណ៍ នឹងធ្វើការផាកពិន័យធ្ងន់ធ្ងរ ដោយអនុក្រឹត្យថ្មី ពី៦ម៉ឺនរៀល ដល់ជាង ២សែនរៀល

    នគរបាលចរាចរណ៍ នឹងធ្វើការរឹតបន្ដឹងច្បាប់ចរាចរណ៍ ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ ហើយបទល្មើសចរាចរណ៍ នឹងធ្វើការផាកពិន័យធ្ងន់ធ្ងរ ដោយអនុក្រឹត្យថ្មី នឹងផាកពីគុណពី ៣ដង ទៅ៥ដង នៃអនុក្រឹត្យចាស់។

    ផ្អែកតាមអនុក្រឹត្យស្ដីពី ការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រា ៦ថ្មី បានធ្វើការផាកពិន័យយ៉ាងតិច ៦ម៉ឺនរៀល រហូតដល់ជាង ២សែនរៀល។

    តើអំពើល្មើសចរាចរណ៍ទាំងនោះមានអ្វីខ្លះ? ខាងក្រោមនេះ គឺជាអំពើល្មើសច្បាប់ចរាចរណ៍ ដែលត្រូវផាកពិន័យ នៅក្នុងមាត្រា ៦ថ្មី ៖

    ១. ត្រូវពិន័យចំនួនទឹកប្រាក់ ៦ម៉ឺនរៀល ដូចបទល្មើសខាងក្រោមនេះ៖

    ១- ក- មិនពាក់មួកសសុវត្ថិភាព ឬពាក់មិនត្រឹមត្រូវស្ដង់ដារ ឬពាក់មិនដាក់គន្លឹះ

    ២- ខ- មិនយកតាមខ្លួននូវឯកសារដើម នៃបណ្ណបើកបរយានយន្ត

    ៣- គ- ឈប់ ឬចតល្មើស

    ៤- ឃ- កុងទ័រល្បឿនមិនដំណើរការ

    ៥- ង – លើសល្បឿន ចាប់ពី ១-១៩ គម៉./ម៉.។

    ៦- ច – ដឹកអ្នកដំណើរលើសចំណុះ

    ៧- ឆ- មិនគោរពសញ្ញាបញ្ជារបស់នគរបាល

    ៨- ជ – គ្មានកញ្ចក់មើលក្រោយ៕

    ២. ត្រូវពិន័យជាទឹកប្រាក់ ៨ម៉ឺនរៀល មាន ៤បទល្មើស៖

    ១- ក- ប្រើទូរសព្ទពេលបើកបរ ដោយគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនង។

    ២- ខ- ប្រើសញ្ញាសូរសព្ទមិនត្រឹមត្រូវ

    ៣- គ- តាំងភ្លើង និងភ្លើងសញ្ញាមិនត្រឹមត្រូវ

    ៤- ឃ- លើសល្បឿនចាប់ពី ២០-២៩ គីឡូម៉ែត្រ/ម៉ោង៕

    ៣. ត្រូវពិន័យជាទឹកប្រាក់ ១សែនរៀល មាន១៣ អំពើល្មើស៖

    ១- ក- បង្ហោះ រេចុះរេឡើង ឆាប ឬគៀរ

    ២- ខ- អូសជន្ទល់ ព្រលែងដៃចង្កូត ឬលើកដៃជើងដាក់លើចង្កូត

    ៣- គ- សំឡេងម៉ាស៊ីនខ្លាំង ឬផ្សែងច្រើន

    ៤- ឃ- តម្រូវឲ្យពា់វ៉ែនតា កំណត់ក្នុងបណ្ណបើកបរ

    ៥- ង- ខុសទិស ឬជាន់គំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ

    ៦- ច- លើសល្បឿនចាប់ពី ២០-២៩ គម៉./ម៉.។

    ៧- ឆ- ល្មើសការជៀស បត់ និង ជែង

    ៨- ជ- ល្មើសសិទ្ធិអាទិភាពផ្លូវប្រសព្វ

    ៩- ឈ- ភ្លើងហ្វាកូត ឬភ្លើងប្ដូរទិសមិនត្រឹមត្រូវ ឬកែច្នៃភ្លើងខុស

    ១០- ញ- គ្មាន ឬមិនដំណើរការភ្លើងហ្វាកូត ភ្លើងផ្លាកលេខ ភ្លើងប្ដូរទិស ភ្លើងហ្វ្រាំង

    ១១- ដ- មិនគោរពភ្លើងសញ្ញាពណ៌ក្រហម ឬក្រហមភ្លឹបភ្លែត

    ១២- ឋ- មិនគោរពភ្លើងផ្លាកសញ្ញាហាមឃាត់ បញ្ជា សិទ្ធិអាទិភាព គំនូសថ្មើរជើង

    ១៣- ឌ- ផ្ទុកទំនិញល្មើស

    ៤. ត្រូវពិន័យទឹកប្រាក់ ១សែន ២ម៉ឺនរៀល មាន ៦ អំពើល្មើស

    ១- ក- គ្មានបណ្ណបើកបរ ឬហួសសុពលភាព

    ២- ខ- គ្មានបណ្ណសម្គាល់ និង/ឬផ្លាកលេខ

    ៣- គ- មិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន

    ៤- ឃ- ប្ដូរពណ៌ ឬបិទពណ៌មិនត្រឹមត្រូវ

    ៥- ង- បណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន

    ៦- ច- ផ្លាកលេខរចនាខុស រលុប បាក់ បាត់ ឬដាក់សម្ភារៈបាំង

    ៥. ត្រូវពិន័យទឹកប្រាក់ ១សែន៥ម៉ឺនរៀល ១អំពើល្មើស

    ប្រណាំងគ្នាគ្មានការអនុញ្ញាត

    ៦. ត្រូវពិន័យទឹកប្រាក់ ២សែន៥ម៉ឺនរៀល ១អំពើល្មើស

    ជាតិអាល់កុលពី ០,២៥-០,៣៩ mg/L ខ្យល់ ឬពី ០,៥-០,៧៩g/L ឈាម

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ