• ចិន​ ឲ្យដំណឹងថា អ្នកជំងឺ COVID-19 ទាំងអស់​នៅ​ទីក្រុង​វូ​ហាន បានជាសះស្បើយ និង​ចេញពី​ពេទ្យ​

    មន្ត្រី​សុខាភិបាល​ចិន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ មិនមាន​អ្នកជំងឺ COVID-19 ណា​ម្នាក់​នៅក្នុង​មន្ទីរពេទ្យ​ទីក្រុង​វូ​ហាន​ទៀតឡើយ ព្រោះ​អ្នកជំងឺ​ទាំងអស់​បានជា​សះស្បើយ និង​ចេញពី​មន្ទីរពេទ្យ​។​

    COVID-19 ត្រូវបាន​គេ​ជឿជាក់ថា ផ្ទុះ​ចេញពី​ទីផ្សារ​សើម​ក្នុង​ទីក្រុង​វូ​ហាន និង​បាន​រាលដាល​ដំបូង​កាលពី​ខែធ្នូ ឆ្នាំ ២០១៩ មុនពេល​វា​រាតត្បាត​យ៉ាង​លឿន​ទៅ​ជុំវិញ​ពិភពលោក​។ រហូតមកដល់​បច្ចុប្បន្ន​នេះ វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​លើស ២០០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជិត ៣.០០០.០០០​នាក់​ទូទាំង​ពិភពលោក​។​

    ​អ្នកនាំពាក្យ​គណៈកម្មការ​សុខាភិបាល​ចិន​ឈ្មោះ Mi Feng បាន​ថ្លែងថា “​ពត៌មាន​ចុងក្រោយ​បំផុត​នៅត្រឹម​ថ្ងៃទី ២៦​គឺថា គ្មាន​អ្នកជំងឺ​កូ​រ៉ូ​ណា​នៅក្នុង​ទីក្រុង​វូ​ហាន​ទៀតឡើយ​។ ចំនួន​អ្នកជំងឺ​គឺ​សូន្យ ដោយសារតែ​កិច្ចប្រឹងប្រែង​របស់​ទីក្រុង​វូ​ហាន ព្រមទាំង​បុគ្គលិក​វេជ្ជសាស្ត្រ​មកពី​ជុំវិញ​ប្រទេស​”​។​

    ​ទីក្រុង​វូ​ហាន មាន​អ្នក​ឆ្លង​វីរុស​សរុប​ទាំងអស់​ចំនួន ៤៦.៤៥២​នាក់ ដែល​ស្មើនឹង ៥២​ភាគរយ​នៃ​ចំនួន​ឆ្លង​សរុប​ក្នុងប្រទេស​។ ទីក្រុង​នោះ​មាន​ចំនួន​អ្នកស្លាប់​សរុប ៣.៨៦៩​នាក់ ឬ​ស្មើ ៨៤​ភាគរយ​នៃ​អ្នកស្លាប់​សរុប​ទូទាំងប្រទេស​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ