• ក្រោយទិញ Newcastle បានភ្លាម ព្រះអង្គម្ចាស់អារ៉ាប់ ត្រៀមលុយទិញខ្សែប្រយុទ្ធ Neymar និង Mbappe

    ព្រះអង្គម្ចាស់ និង ជាព្រះប្រមុខរដ្ឋរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត Mohammed Bin Salman ទ្រង់បានចំណាយថរិការអស់ ​៣០០ ​លាន​ផោន ក្នុងការទិញយកក្លិបបាល់ទាត់ ដ៏ចំណាស់មួយ នៃលីគកំពូលអង់គ្លេស Newcastle ពីម្ចាស់ក្លិបចាស់ដែលជាអ្នកជំនួញម្នាក់។

    ជាមួយនឹងការទិញផ្តាច់ក្លិបនេះទាំងស្រុង ព្រះអង្គក៏មានគម្រោងរុះរើក្រុមទាំងមូលចេញផងដែរ ដែលក្នុងនោះមានការផ្លាស់ប្តូរគ្រូបង្វឹក កីឡាករ និង ហេដ្ឋារចនាសម្ព័ន្ធក្លិបទាំងមូលដើម្បីឈានទៅបំពេញក្តីស្រមៃជាក្លិបខ្លាំងជាងគេបង្អស់នៅលើពិភពលោក។

    ក្នុងនោះដែរ គេក៏ឃើញមានឈ្មោះកីឡាករ ២ រូប គឺ Neymar និង Mbappe ដែលជាកីឡាករវ័យក្មេងល្អជាងគេបង្អស់សព្វថ្ងៃរបស់ក្លិបបារាំង Paris Saint Germaint ក្នុងនោះផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ