• ខានទៅយូរ ពេលនេះ ព្រះសីហនុប្រែមុខមាត់ច្រើនណាស់ ផ្លូវច្រើនខ្សែរំលេចរូបរាងបណ្ដើរៗ ពុះជ្រែកអគារខ្ពស់ៗ

    ផ្លូវជាច្រើនខ្សែនៅក្រុងព្រះសីហនុ ចាប់ផ្ដើមលេចចេញជារូបរាងបណ្ដើរៗហើយ បន្ទាប់ពីរងការខូចខាតក្នុងពេលសាង​សង់អគារខ្ពស់ៗកន្លងមក ។

    តាមទំព័រហ្វេសប៊ុកផេក ប្រជាជនខេត្តព្រះសីហនុ បានបង្ហាញរូបភាពជាច្រើនសន្លឹក ពិតជាស្អាតទាក់ភ្នែក មិនចាញ់ទីក្រុងទំនើបៗនៅបរទេសឡើយ ។

    ខេត្តព្រះសីហនុ ចាប់ផ្ដើមវិលមករកស្ថានភាពកាន់តែប្រសើរឡើង បន្ទាប់ពីឯកឧត្ដម គួច ចំរើន បានចូលកាន់តំណែង ការអភិវឌ្ឍ និងការកែប្រែថ្មីៗចាប់ផ្ដើមលេចចេញបន្តបន្ទាប់ ជាក់ស្ដែងគម្រោងជួសជុលប្រព័ន្ធហេរដ្ឋារចនាសម្ព័ន្ធ ការរុះរើលែងឱ្យមានតូបលក់ដូរ សំណង់អនាធិបតេយ្យនៅលើឆ្នេរសមុទ្រ ការសម្អាតបរិស្ថានជាដើម ។

    ប្រជាពលរដ្ឋអាចទៅលេងកម្សាន្តនៅព្រះសីហនុ ដោយមិនចាំបាច់ចំណាយថ្លៃតូវអង្គុយលេង ញ៉ាំអាហារនោះទេ អាចដាក់កន្ទេល និងវេចអាហារពីផ្ទះទៅញ៉ាំបាន ។ ចំណុចទាំងនេះគឺសុទ្ធតែជួយឱ្យខេត្តនាទិសនិរតីមួយនេះ អាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទៅលេងកម្សាន្តវិញ ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ