• ហ្គេម PUBG លើ PC ពេល​នេះ​ចុះ​សល់​តែ ១៥ ដុល្លារ​ទេ

    ហ្គេម PlayerUnknown’s BattleGrounds ដែល​ជា​ធម្មតា​មាន​តម្លៃ ៣០ ដុល្លារ​ពេញ​នៅ​លើ Steam ពេល​នេះ​បាន​បញ្ចុះ​តម្លៃ ៥០ ភាគរយ​មក​សល់​ត្រឹម ១៥ ដុល្លារ​តែ​ប៉ុណ្ណោះ។

    ប្រភេទ​ហ្គេម Battle Royale របស់​ក្រុមហ៊ុន PUBG Corporation ដែល​មាន​អាយុ​កាល ២ ឆ្នាំ​កន្លះ​មក​ហើយ នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ជា​បន្តបន្ទាប់​ពី​សំណាក់​អ្នក​ចូលចិត្ត​លេង​ហ្គេម​បាញ់​ប្រហារ បែប​ជម្រុះ​ដល់​ទី​បញ្ចប់។

    ​កញ្ចប់ Promotion នេះ គឺ​មាន​កំណត់​រយៈ​ពេល​ត្រឹម ១ សប្តាហ៍ ចាប់​ពី​ថ្ងៃ​ទី ២២ ​ដល់ ២៩ មេសា។ កុំ​ឲ្យ​ឱកាស​ល្អ​ខកខាន តោះ​ប្រញាប់​លៃលក​ទិញ​ឲ្យ​បាន​ទាំង​អស់​គ្នា។

    សម្រាប់ Specs ម៉ាស៊ីន​ដែល​អាច​លេង​ហ្គេម PUBG លើ PC បាន​មាន​ដូច​ខាង​ក្រោម៖

    OS: 64-bit Windows 7/8.1/10
    អង្គ​គណនា: Intel Core i5-4430/AMD FX-6300
    RAM: 8GB
    កាត​ក្រាហ្វិក: NVIDIA GeForce GTX 960 2GB/AMD Radeon R7 3702GB
    DirectX: Veresion 11
    អង្គ​ផ្ទុក​ទំនេរ: 30GB

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ