• យ៉ាប់ហួស! ខ្លួនជាជំនួយការ​សារព័ត៌​មាន បែរមកធ្វើជា​មុខសញ្ញាចែកចាយ និងប្រើប្រាស់​គ្រឿងញៀន​ដ៏​សកម្ម​ នៅព្រះសីហនុ​

    ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង នៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កម្លាំង​ប៉ុស្តិ៍​បឹង​តា​ព្រហ្ម និង​កម្លាំង​ជំនាញ​គ្រឿងញៀន អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ជំនួយការ​សារព័ត៌​មានគំនិត​ខ្មែរ ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​។​

    បើតាម​ការផ្សព្វផ្សាយរ​បស់​ផេ​ក ប្រជាជន​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ និ​ន សុផល ហៅ សុខ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ អូរ​ចំណារ ឃុំ​អូរ​ឧ​ញ៉ា​ហេង ស្រុក​ព្រៃនប់ ក្នុងនោះ​នគរបាល ដកហូត​បាន​ថ្នាំញៀន​សរុប​ចំនួន​៥​កញ្ចប់ ម៉ូតូ​១​គ្រឿង​ម៉ាក​FUTUR ពណ៌​ខ្មៅ​គ្មាន​ផ្លាកលេខ និង​សម្ភារ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​មួយចំនួនទៀត​។​

    សូមបញ្ជាក់ថា ៖ ជនសង្ស័យ​មាន​ប័ណ្ណសម្គាល់ខ្លួន​ថា​ជា​អ្នកកាសែត (​សារព័ត៌​មានគំនិត​ខ្មែរ​) ហើយ​សមត្ថកិច្ច​អះអាងថា ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម ។​

    ​ទោះជា​យ៉ាងនេះ​ក្តី បើតាម​លោក​វ​រស​នី​យ៍​ទោ ហួ យ៉ៃ អធិការនគរបាល​ស្រុក​ព្រៃនប់ បាន​ប្រាប់ថា សមត្ថកិច្ច​កំពុង​សាកសួរ​សាវតារ​បន្ត ដើម្បី​បញ្ជាក់​ពី​ប័ណ្ណ​សារព័ត៌មាន​នោះ នៅមាន​សុពលភាព ឬ​អស់​សុពលភាព ដោយសារ​ថា​ប័ណ្ណ​សារព័ត៌មាន​នោះ​ចេញ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ