• ថ្មីចែស! ក្លិបដាណឺម៉ាក បង្កើតសាលឲ្យបើករថយន្តចូល ដើម្បីទស្សនាការប្រកួតក្នុងរថយន្តតែម្តង

    អ្នកគាំទ្រកីឡាបាល់ទាត់ក្នុងប្រទេសដាណឺម៉ាក ត្រូវបានហាមឃាត់មិនឲ្យចូលទៅទស្សនាការប្រកួតនានា ដោយសារតែវិធានការហាមឃាត់ផ្សេងៗ ជុំវិញវិបត្តិវីរុសកូរ៉ូណា ប៉ុន្តែ ក្លិប Midtjylland ដែលលេងក្នុងក្របខ័ណ្ឌកំពូល បានដាក់ចេញនូវដំណោះស្រាយមួយ តាមរយៈការបង្កើតសាលដែលអាចបើករថយន្តចូលបាន។

    ព្រឹត្តិការណ៍កីឡា និងវប្បធម៌គឺជាការកម្សាន្តមួយ ក្នុងចំណោមការកម្សាន្តផ្សេងទៀតដែលប្រជាពលរដ្ឋដាណឺម៉ាក ត្រូវតែបោះបង់ ដោយសារតែដាក់បម្រាមផ្សេងៗ ដូចក្នុងប្រទេសអឺរ៉ុបផ្សេងទៀតដែរ ស្របពេលដែលវីរុសកូវីដ-១៩ កំពុងតែរាតត្បាតខ្លាំង។ ក្របខ័ណ្ឌលីករបស់ដាណឺម៉ាក បច្ចុប្បន្នត្រូវបានផ្អាក រហូតទាល់តែមានសេចក្តីណែនាំបន្ថែមទៀត ប៉ុន្តែ ក្លិប Midtjylland បានអញ្ជើញឲ្យអ្នកគាំទ្រទៅទស្សនាការប្រកួតរួចជាស្រេច ពីកន្លែងចតរថយន្តតែម្តង នៅខាងក្រៅកីឡដ្ឋាន នៅពេលដែលរដូវកាលនេះចាប់ផ្តើមឡើងវិញ។ អង្គុយក្នុងរថយន្តដែលចតនៅស្ងៀម អ្នកគាំទ្រអាចតាមដានការប្រកួតនៅលើផ្ទាំងសំពត់សខ្នាតយក្ស បានយ៉ាងងាយ ស្របទៅតាមបម្រាមនៃការគម្លាតក្នុងសង្គម។

    លោក Mads Hviid Jakobsen អ្នកនាំពាក្យសម្រាប់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌលីកដាណឺម៉ាក ឆ្នាំ២០១៨មួយនេះ បានប្រាប់ថា៖«ដំបូងឡើយ យើងនឹងមានកន្លែងចតរថយន្តចំនួន២០០០គ្រឿង ដោយមានអ្នកគាំទ្រ៥នាក់ក្នុង១រថយន្ត»។ ការប្រកាសនេះ បានទទួលការកោតសរសើររួចជាស្រេចពីអ្នកគាំទ្រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ