• Apple គ្រោងចេញ AirPods ជំនាន់ថ្មី នៅខែក្រោយនេះ

    AirPods ជំនាន់​បន្ទាប់​ដែល​ដើម​ឡើយ​ត្រូវ​ប្រកាស​ចេញ​ក្នុង​កម្មវិធី​ប្រកាស​ផលិតផល​ថ្មី​នា​ខែ​មីនា​របស់​ Apple គឺ​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ចេញ​លក់។ នេះ​បើ​តាម​ Jos Prosser ជា​អ្នក​ដែល​ធ្លាប់​ទម្លាយ​​ចំៗ​អំពី​ថ្ងៃ​ដែល Apple ប្រកាស​ចេញ iPhone SE ជំនាន់​ថ្មី។

    Prosser ជឿជាក់​ថា​ AirPods ថ្មី អាច​នឹង​ប្រកាស​ចេញ​នា​អំឡុង​ខែ​ក្រោយ​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថ្ងៃ​ច្បាស់​នោះ​ទេ។ គេ​នៅ​មិន​ច្បាស់​នោះ​ទេ​ថា​ AirPods ជំនាន់​ថ្មី​នឹង​បំពាក់​មុខងារ​ថ្មី​អ្វី។ អ្វី​ដែល​អាច​ទៅ​រួច​គឺ​ថា​វា​នឹង​មាន​ការ​ឌីហ្សាញ​ដូច​ជា AirPods Pro និង​មិន​មាន​មុខងារ​ទប់​សំឡេង​រំខាន Active Noise Cancellation។

    កាល​ពី​ខែ​កុម្ភៈ សារព័ត៌មាន​តៃវ៉ាន់ DigiTimes បាន​បង្ហើប​អំពី​ផលិតផល​ឈ្មោះ “AirPods Pro Lite” ដោយ​មិន​បាន​និយាយ​​លម្អិត​អំពី​វា​នោះ​ទេ ដែល​នាំ​ឲ្យ​គេ​​ច្របូកច្របល់​ឆ្ងល់​ថា​នេះ​អាច​ជា​កាស AirPods ជំនាន់​ទី​បី ឬ​ជា​សមាជិក​នៃ​គ្រួសារ​ AirPods Pro។

    Prosser ជឿជាក់​ថា​ AirPods ថ្មី​អាច​នឹង​ប្រកាស​ចេញ​ទន្ទឹម​គ្នា​ជា​មួយ MacBook Pro 13-inch ថ្មី​ដែល​ឮ​ពាក្យ​ចចាមអារ៉ាម​យូរ​មក​ហើយ។ លោក​បាន​អះអាង​កាល​ពី​ថ្មីៗ​នេះ​ដែរ​ថា​ Apple គ្រោង​ប្រកាស​ចេញ​កាស​ពាក់​ក្បាល​ស៊េរី​ខ្ពស់​ក្នុង​កម្មវិធី WWDC ហើយ​នៅ​អំឡុង​ខែ​កញ្ញា-តុលា នឹង​ប្រកាស​ចេញ​កាស AirPods X ដែល​មាន​រូបរាង​ដូច​​កាស Beats-X៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ