• អត្ថប្រយោជន៍ នៃ​ការ​ទទួលទាន​ពងក្រួច

    ១. ជំនួយភ្នែក

    ពងក្រួច មានសារធាតុជួយការពារកែវភ្នែកបានដូចជា កាត់បន្ថយការចុះខ្សោយនៃកែវភ្នែក បង្កាហានិភ័យនៃជំងឺភ្នែកឡើងបាយ ព្រមទាំងជួយធ្វើឱ្យការមើលឃើញកាន់តែប្រសើរឡើងជាងមុន ។

    ២. ជួយធ្វើឱ្យកម្រិតខ្លាញ់កូឡេស្តឺរ៉លមានលំនឹង

    ពងក្រួច អាចជំនួយដល់សុខភាពបេះដូង ថែមទាំងជួយបង្កើនកូឡេស្តឺរ៉លល្អក្នុងរាងកាយ (HDL ដើម្បីទប់ទល់នឹងកម្រិតកូឡេស្តឺរ៉លមិនល្អ (LDL) ដែលជាហេតុធ្វើឱ្យកម្រិតជាតិខ្លាញ់ក្នុងខ្លួនរបស់អ្នកមានស្ថេរភាព និងមានសុខភាពល្អ។

    ៣. សម្បូរទៅដោយជាតិប្រូតេអ៊ីន

    ពងក្រួចសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលរាងកាយត្រូវការសម្រាប់ធ្វើការលូតលាស់ ដោយ ប្រូតេអ៊ីននេះ នឹងចូលទៅជួយធ្វើការកែប្រែ និងជំនួយដល់កោសិកាថ្មី ជាលិកា សាច់ដុំ ឆ្អឺង និងសរសៃឈាមឱ្យមានសុខភាពល្អ និងរីកលូតលាស់ល្អថែមទៀតផង។

     

    1200 614853726 Quail Eggs

     

    ៤. ជួយបន្ថយសម្ពាធឈាម

    ពងក្រូច មានផ្ទុកទៅដោយជាតិរ៉ែសំខាន់ៗ ជាពិសេសប៉ូតាស្យូមដ៏ច្រើនមានប្រយោជន៍អាចជួយធ្វើឱ្យសម្ពាធឈាមដំណើរការល្អ បន្ថយភាពតានតឹងនៃសរសៃឈាម ជាពិសេសគឺជួយកាត់បន្ថយសម្ពាធឈាម។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ