• នៅថ្ងៃនេះ Apple សម្រេច​បើកហាង​ខ្លូន​វិញ នៅ​កូរ៉េខាងត្បូង

    ក្រុមហ៊ុន​យក្ស​អា​មេ​រិច Apple Inc បានប្រកាសថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួ​ននឹង​ធ្វើការ​បើកហាង​សំខាន់ៗ​ឡើងវិញ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី ១៨ ខែមេសា ហើយ​វា​គឺជា​ការវិលត្រឡប់ ទៅរក​ដំណើរការ​ឡើងវិញ​លើកដំបូង បន្ទាប់ពី​បាន​បិទ​ហាង​ទាំងអស់​របស់ខ្លួន ក្រៅប្រទេស​ចិន កាលពី​ខែ​មុន ដោយសារតែ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​

    ​ដំបូង​ឡើយ កូរ៉េ​ខា​ត្បូង​មានការ​ផ្ទុះ​វីរុស​ធ្ងន់ធ្ងរ​ជាងគេ​បន្ទាប់ពី​ចិន ប៉ុន្តែ​ប្រទេស​នេះ​បាន​ចាត់វិធានការ​យ៉ាងច្រើន រហូតដល់​អាច​គ្រប់គ្រង​ការ​រាតត្បាត​បាន ដោយសារ​តែមាន​យុទ្ធនាការ ធ្វើតេស្ត​រក​វីរុស​ជា​ទ្រង់ទ្រាយ​ធំ​។​

    ​ក្រុមហ៊ុន Apple ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា “​កូរ៉េខាងត្បូង​បានបង្ហាញ​នូវ​ការរីកចម្រើន ដ៏​អស្ចារ្យ​ពេល​កំពុង​រីក​រា​ល​ដាល នៃ​វីរុស​កូ​រ៉ូ​ណា ហើយ​ពួកយើង​មាន​អារម្មណ៍​រំភើប ក្នុងការ​ប្រកាស បើក​ដំណើរការ​ក្រុមហ៊ុន Apple Garosugil ឡើងវិញ​”​។​

    ​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច​យក្ស​នេះ បាន​បើក​ដំណើរ​រួចមកហើយ​នូវ​ហាង​សាខា​ទាំង ៤២​របស់ខ្លួន​នៅក្នុង​ប្រទេស​ចិន​កាលពី​ខែមីនា ជាង​មួយខែ​ក្រោយពេល​ក្រុមហ៊ុន បាន​បិទ​សាខា​ទាំងអស់ ដោយសារតែ​ការផ្ទុះ​វីរុស​។​

    ​សូមបញ្ជាក់ថា គម្រោង​បើកហាង​របស់ខ្លួន​វិញ​នៅ​កូរ៉េខាងត្បូង កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ក្រុមហ៊ុន បាន​បញ្ចេញ​លក់​ទូរស័ព្ទ iPhone ខ្នាតតូច​តម្លៃ​ត្រឹមតែ ៣៩៩​ដុល្លា ដើម្បី​ពង្រីក​ការ​ទាក់ចិត្ត​ពី​សំណាក់​អតិថិជន ដែល​មិនសូវ​ចង់​ហ៊ាន​ចំណាយលុយ​ច្រើន លើ​ទំនិញ ខណៈដែល​វីរុស​កូ​រ៉ូ​ណា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ