• គម្រោង​សាងសង់​ព្រលានយន្តហោះ ខេត្តមណ្ឌលគិរី គ្រោង​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល ពិនិត្យ​និង​សម្រេច​ នៅពេលខាងមុខនេះ

    ភ្នំពេញ​៖ លោក ស៊ិន ចាន់​សេរី​វុត្ថា អគ្គនាយករង​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​មានប្រសាសន៍ថា ក្រុមការងារ​បច្ចេកទេស ទាំង​រដ្ឋ​និង​ឯកជន កំពុង​សិក្សា​ពី​គម្រោង សាងសង់​ព្រលានយន្តហោះ ខេត្តមណ្ឌលគិរី​នេះ ដោយ​គ្រោង​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល ពិនិត្យ​និង​សម្រេច នៅពេល​ខាងមុខ​។​

    ​ថ្លែង​ក្នុង​សិ​និ្ន​សីទ​សារព័ត៌មាន ស្តីពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ត របស់​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ មេសា ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​បញ្ជាក់ថា គម្រោង​សិក្សា​នេះ គឺធ្វើឡើង​ស្របតាម អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ ដឹកជញ្ជូន​អ្នក ដំណើរ​តាមផ្លូវ​អាកាស ទៅ​តំបន់​ភូមិភាគ​ឦសាន​។​

    ​លោក សិរី​វុត្ថា​មានប្រសាសន៍​៖” អាកាសយានដ្ឋាន​ថ្មី​មួយ នៅ​ខេត្តមណ្ឌលគិរី គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច ដែលមាន​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ជា​ប្រធាន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជា​អនុប្រធាន មានការ​សិក្សា​ឈ្វេង​យល់ថា នឹងដាក់​ទិសដៅ​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​នៅ​តំបន់ ភូមិភាគ​ឦសាន នៅ​ខេត្តមណ្ឌលគិរី ពេល​បាន​គោលការណ៍​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តួច​ផ្តើមគំនិត បាន​សហការ​ជាមួយ​ក្រុម​ជំនាញ បាន​ពិ​ភ្សា​ជាមួយ​អាជ្ញាធរ​ដែនដី នៅ​ខេត្តមណ្ឌលគិរី បានប្រគល់​ទីតាំង​ថ្មី​មួយ មាន​ទំហំ​ផ្ទៃដី​ប្រហែលជា​៣០០​រយ​ហិកតា ដើម្បី​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ​”​។

    ​លោក​បន្តថា​៖”​អាកាសចរណ៍​ស៊ីវិល រៀបចំ​នៃ​ការសិក្សា​ជាបឋម ស្តីពី​ការអភិវឌ្ឍន៍​អាកាសយានដ្ឋាន​នេះ ទៅ​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច​យើង និង​សិក្សា​លម្អិត​ទៀត ផលប៉ះពាល់​សង្គម​បរិស្ថាន និង​ការអភិវឌ្ឍ​ជាក់ស្តែង យើង​នឹង​បន្ត​អភិវឌ្ឍន៍​តទៅទៀត អាកាសយានដ្ឋាន​ក្នុងស្រុក​”​។​

    ​លោក​បាន​បញ្ជាក់ថា តាម​ការវាយតម្លៃ​គម្រោង​សាងសង់ អាកាស​យាន្ត​ដា្ឋ​ន​ក្នុងស្រុក ប្រចាំ​តំបន់​ភូមិភាគ​ឦសាន ស្ថិតក្នុង​ខេត្តមណ្ឌលគិរី​នេះ គ្រោង​ចំណាយ​ថវិកា រហូតដល់​៦០​លាន​ដុល្លារ ប៉ុន្តែ​តម្លៃ​សាងសង់​នឹង​ប្រែប្រួល​បន្ថែមទៀត ខណៈ​ការសិក្សា​មិនទាន់​ចប់​រួចរាល់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ