• លោក ស៊ុន ចាន់ថុល៖ ទោះបី​ជំងឺ​កូ​វីដ​១៩ កំពុង​ឆ្លង​រាតត្បាត​ក៏ដោយ ក៏​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ នៅ​កម្ពុជា នៅតែ​ដំណើរការ​ដោយ​រលូន

    ភ្នំពេញ​៖ កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ថវិកា​ជំពូក​២១ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា ទោះបី​ពិភពលោក​ទាំងមូល កំពុង​ស្ថិតក្រោម​ការគំរាមកំហែង ពី​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ក៏​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ នៅ​កម្ពុជា គឺជា​បញ្ហា​អាទិភាព​។​

    ​ថ្ងៃ​ចន្ទ ទី​១៣ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋ​ន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​ថវិកា​ជំពូក​២១ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ក្រោម​ឱវាទ ក្រសួង​។​

    ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ស្ដាប់​របាយការណ៍ ស្តីពី​ការប្រើប្រាស់​ថវិកា​ជំពូក​២១ ក៏ដូចជា​ពិភាក្សា​លម្អិត​លើ​ការកំណត់​ផ្លូវ​អាទិភាព នៅ​ទូទាំងប្រទេស​ដើម្បី​ចរចា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

    ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ៣​ទោះបី​ពិភពលោក​ទាំងមូល​កំពុង​ស្ថិតក្រោម​ការគំរាមកំហែង ពី​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ ក៏​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​គឺជា​បញ្ហា​អាទិភាព ដើម្បី​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ តាមរយៈ​ការបង្កើន​ការដឹកជញ្ជូន និង​ការបង្កើត​ការងារ​ធ្វើ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​”​។​

    ​ទ​ន្នឹម​នឹង​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​ស្ថិតនៅក្នុង​ស្ថានភាព​បែ​ប​នេះ យើង​ផ្តោត​ការចំណាយ​តែ​ទៅលើ​ការជួសជុល ថែទាំ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ណា​ដែលជា​ចំណុច​អាទិភាព ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​បម្រើឱ្យ​ប្រយោជន៍​ទូទៅ​របស់​ជាតិ​មាតុភូមិ​ប៉ុណ្ណោះ​”​។​

    ​ជាមួយគ្នា​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ​ទទួលបន្ទុក​ការងារ​បច្ចេកទេស សាងសង់ ជួសជុល និង​ថែទាំ​ផ្លូវ ក្រោម​ឱវាទ​ក្រសួង ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ជាប្រចាំ លើ​ក្រុមហ៊ុន​វិនិយោគ​ទាំងឡាយ ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​អនុវត្តតាម​ស្តង់ដា​គុណភាព​របស់​ក្រសួង ដែល​បាន​ដាក់ចេញ​ជាដាច់ខាត ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ